ឧបនាយករដ្ឋមន្ត្រី អញ្ជើញពិនិត្យសមិទ្ធផលការងារអភិរក្សនិងអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ


ដោយ:កវី/សៀមរាប៖ ក្នុងឱកាស​នៃពិធីបើក​ព្រឹ​ត្តិ​ការណ៍ «រំលឹកគុណអង្គរ» ដែលប្រារព្ធនៅមុខប្រាសាទអង្គរវត្ត នៅព្រឹក​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោក​ជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធ​សភា និងអធិការកិច្ច អមដំណើរដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ  និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញទស្សនាស្ដង់ពិព័រណ៍​សមិទ្ធ​ផលនានាក្នុងរយៈពេល២៩ឆ្នាំនៃកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរដែលអាជ្ញាធរជាតិអប្សរាសម្រេចបាននាពេលកន្លងមក។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងអស់ពី​​កម្លាំង​កា​យ​ចិត្ត ព្រមទាំង​ប្រាជ្ញាស្មារតី ក្នុងការថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រ​ក​បដោយការយកចិត្តទុកដាក់បំផុត៕