គ្រួសារ អតីតអនុភូមិដកពោធិ៍ ដង្ហោយសុំ អាជ្ញាធរពាក់ពន្ធ័ ជួយផ្តល់យុត្តិធម៌លើករណីដីមួយកន្លែងនៅក្រោយ​ផ្សារលើធំថ្មី​


ដោយ:កវី/សៀមរាប៖ គ្រួសារអតីតអនុភូមិដកពោធិ៍បានដង្ហោយសុំអាជ្ញាធរពាក់ពន្ធ័ពិសេសអាជ្ញាធរក្រុងនិងខេត្តសៀមរាប ជួយផ្តល់យុត្តិធម៌ករណីដីមានប្លង់គេបង្វែយកធ្វើផ្លូវ។
     លោកង៉ែត ភារ: ម្ចាស់ដីមានប្លង់កម្មសិទ្ធិ បានរៀបរាបថា ដីខាងលើនេះគ្រួសារគាត់កាន់កាប់តាំងពីឆ្នាំ ១៩៨៤មកម្លេះ។ ក្រោយភ្លើងឆេះផ្សារលើរួចមក លោក ឈាវ ថៃ មេភូមិដកពោធិ៍បាន​បែងចែកដីអោយពលរដ្ឋអស់ នៅ​សល់តែដីដែលមានទំហំ១២ x១២.៥ ម៉ែត្រ  សម្រាប់ធ្វើ​ស្នាក់ការភូមិដកពោធិ៍ដោយខាង កើតទុកជាផ្លូវ។ លុះក្នុងឆ្នាំ១៩៩៤លោក ពឹង ឃៀង បាន​យកដីផ្លូវ​ខាងកើតនេះ សាងសង់រោងលក់ថ្នាំ ពេទ្យ តែមេភូមិមិនអនុញ្ញាតិក៍មានទំនាស់រហូត
ប្តឹងផ្តល់ដល់ស្រុក។ ពេលបន្ទាប់លោក ចៅ សែន អភិបាលស្រុកសៀមរាប បាន​បើកអង្គប្រជុំរឿង សាង សង់រោងលក់​ថ្នាំពេទ្យលើ​ដីផ្លូវនេះ ដែលមានអ្នក​ចូល រួមដូចខាងក្រោម៖
          ១.លោក ចៅ សែន អភិបាលស្រុក ជាប្រធាន
          ២.លោក ហ៊ូ ស៊ាប ប្រធានករិយាល័យភូមិបាល​ស្រុក
          ៣.លោក ណុប វណ្ណ ប្រធានយុត្តិធម៌ស្រុក និងជាលេខាកត់ត្រា
          ៤.លោក រស់ ហេង ចៅសង្កាត់លេខ១
          ៥.លោក រស់ សុខ ប្រធានគ្រប់គ្រងផ្សារលើ
          ៦.លោក ឈាវ ថៃ មេភូមិដកពោធិ៍
          ៧.លោក ង៉ែត ងឹម អនុភូមិដកពោធិ៍
          ៨.លោកស្រី គឹម​ អូន ម្ចាស់សំណង់
ក្រោយកិច្ចប្រជុំខាងលើ លោក ចៅ សែន អភិបាល ស្រុកសៀមរាប បាន​សម្រេចកាត់ដីដែលមានទំហំ ១២មx១២.៥ម ជាបីចំណែកដូចខាងក្រោម៖
          ១.ដីទំហំ ៤មx១២ម ប្រគល់អោយលោក ឈាវ ថៃ មេភូមិដកពោធិ៍ធ្វើលំនៅដ្ឋាន។
          ២.ដីទំហំ ៤មx១២ម ប្រគល់អោយលោក ង៉ែត ងឹម អនុភូមិដកពោធិ៍ធ្វើលំនៅដ្ឋាន។
          ៣.ដីទំហំ ៤មx១២.៥ម ទុកធ្វើ​ជាផ្លូវ (តែអនុញ្ញាតិអោយលោក ពឹង ឃៀង ធ្វើ​រោងលក់​ថ្នាំ
          ពេទ្យបណ្តោះអាសន្នសិន)។
ក្បាលដីលេខ ៤៣៧ ដែលលោក ង៉ែត ងឹម ទទួលបានស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប មានព្រំប្រទល់ខាងជើងជាប់ទៅនឹងផ្លូវ ខាងត្បូងជាប់នឹងលូទឹកស្អុយ ខាងកើតជាប់នឹងផ្លូវ ខាងលិចជាប់ក្បាលដីលេខ ៦៨០ (ដីលោកឈាវថៃមេភូមិដកពោធិ៍)។
     លោកង៉ែត ភារ: បន្តថា នៅពេលបច្ចុប្បន្ននេះលោក ពឹង ឃៀង អ្នក​សង់រោងលក់ថ្នាំពេទ្យលើដីផ្លូវបានកំពុងសាងសង់សំណង់ថ្មយ៉ាងស្គឹមស្គៃលើដីផ្លូវដោយខុសច្បាប់បានដោយរលូន។ តែអកុសល្យលោក ង៉ែត ភារៈ កូនប្រុសបង្កើតរបស់លោក ង៉ែត ងឹម ដែលមានដីមានប្លង់កម្មសិទ្ធត្រឹមត្រូវ​មិន​អាច​សាង​សង់លំនៅដ្ឋានបាន ព្រោះពួកគេនាំគ្នាបង្វិលយក​ដីរបស់គាត់​ធ្វើ​ជាផ្លូវវិញ។
      ករណីនេះ គ្រួសារលោក ង៉ែត ភារៈ កូន​ប្រុសរបស់លោក ង៉ែត ងឹម ដង្ហោយសុំអាជ្ញាធរពាក់ពន្ធ័ មេត្តាស៊ើបអង្កេតពីប្រវត្តដីខាងលើនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់គ្រួសារពួកគាត់ ព្រោះមន្ត្រីមួយចំនួនកំពុងជិះទូកជាមួយលោក ពឹង ឃៀង ធ្វើអោយស ប្រែទៅជាខ្មៅ៕