ពលរដ្ឋជាង៣០គ្រួសារសុំអាជ្ញាធរជួយអន្តរាគមន៍លើសំណង់ដែលធ្វើ ជណ្តើរមកលើផ្លូវ


ដោយ:កវី/សៀមរាប៖ ពលរដ្ឋប្រមាណជាង៣០ គ្រួសារ រស់នៅក្នុងភូមិសាលាកំរើក សង្កាត់សាលា កំរើក ក្រុងសៀមរាបត្រង់ចំណុចទួលគោកភ្នៅ សុំអាជ្ញាធរជួយអន្តរាគមន៍លើសំណង់មួយដែលបានធ្វើជណ្តើរលូយចូលផ្លូវ។
ក្រុមពលរដ្ឋបានអះអាងថា សំណង់ខាងលើនេះក្រៅពីសាងសង់ដោយគ្មានច្បាប់ គ្មានលក្ខណ: បច្ចេក ទេសត្រឹមត្រូវហើយ បែរជាធ្វើជណ្តើរលូយចូលមកលើផ្លូវដែលពួកគាត់ត្រូវធ្វើដំណើរក្រោមជណ្តើរនោះជា ប្រចាំទៀត។ ពួកគាត់ធ្លាប់បានស្នើសុំអោយកាត់ជណ្តើរនោះចេញជាច្រើនលើកមកហើយ តែម្ចាស់សំណង់មិនព្រម ហើយប្រកាសអោយប្តឹងថែមទៀត។
ម្ចាស់សំណង់មានឈ្មោះអ៊ូ ស៊ីថុន ភេទស្រី អាយុ ប្រ ហែល៣៩ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើ។
ប្រភពបន្តថា សំណង់ផ្ទះជួលមួយនេះកំពុងបង្កហានិភ័យ ព្រោះថា មានកំពស់២ជាន់ តែគ្មានគ្រិះត្រឹម ត្រូវ ចឹងទេវាអាចគ្រោះថ្នាក់ដល់អ្នករស់នៅផ្ទាល់ និងអ្នកក្បែរខាងថ្ងៃណាមួយមិនខាន។ ហេតុដូច្នេះហើយទើបពួកគាត់ស្នើសុំទៅអាជ្ញាធរអោយជួយពិនិត្យ និងកាត់ជណ្តើរចេញអោយផុតពីលើផ្លូវ។
ក្នុងពេលក្រុមពលរដ្ឋកំពុងផ្ទុះប្រតិកម្ម គេឃើញមន្ត្រីសូរិយោដីរបស់រដ្ឋបាលក្រុងសៀមរាបចុះទៅពិនិត្យផងដែរ។ ជាលទ្ធផល ក្រុមមន្ត្រីឆ្លើយថា សំ ណង់គ្មានច្បាប់ ហើយគ្មានលក្ខណ:បច្ចេកទេសត្រឹម ត្រូវឡើយ។ ប៉ុន្តែទីតាំងសំណង់ជាទួលបុរាណ ដីមិន ទាន់មានប្លង់រឹង ក្រុមមន្ត្រីមិនទាន់ហ៊ានសម្រេចយ៉ាង ណានោះទេ។ ប៉ុន្តែបើពិនិត្យឃើញថា សំណង់រំលោភ បំពានលើទួលបុរាណឬដីផ្លូវ នោះអាចវាចោលទាំង ស្រុងក៍ថាបាន។
ចំណែកស្ត្រីម្ចាស់សំណង់ដែលមានវត្តមាននៅទីនោះដែរ ក៍បានប្រាប់ថា គាត់នឹងកាត់ចេញ តែអត់ទាន់មានលុយជួលជាង។
ទោះជាមានហេតុផលបែបនេះ ក្រុមពលរដ្ឋនៅតែស្នើសុំអោយកាត់ជណ្តើរចេញជាមុន ព្រោះថាពួកគាត់ត្រូវធ្វើដំណើរក្រោមជណ្តើរនេះរាល់ថ្ងៃរួចទៅហើយ៕