ពលរដ្ឋក្នុងភូមិចំនួនប្រាំនៃសង្កាត់ជ្រាវដង្ហោយសុំអាជ្ញាធរយកផ្លូវឈូសជាគោលដៅកំណត់តំបន់២


ដោយ:កវី/សៀមរាប៖ ពលរដ្ឋជាច្រើនរយគ្រួសារ រស់ នៅក្នុងភូមិចំនួន៥ នៃសង្កាត់ជ្រាវ ក្រុងសៀមរាប បានលើដៃសំពះដង្ហោយសុំអាជ្ញាធរក្រុង និងអាជ្ញាធរខេត្ត សៀមរាប ពិសេសរាជរដ្ឋាភិបាលកម្ពុជា មេត្តាយកផ្លូវឈូសជាគោលដៅកំណត់ជាតំបន់២នៃតំបន់ព្រៃលិច ទឹកក្នុងដែនបឹងទន្លេសាប។
    ការដង្ហោយសុំបែបនេះ ព្រោះថាផ្លូវឈូសជាគោលដៅកំណត់ព្រំ ដែលអាជ្ញាធរ ភូមិ និងឃុំ ផ្តល់សិទ្ធិអោយពួកគាត់អាស្រ័យផលដំណាំស្រូវតាំងពីឆ្នាំ ១៩៨៩មកម្លេះ។ ប៉ុន្តែពេលនេះទីតាំងដីស្រែខាងលើ កំពុងស្ថិតក្នុងការដកហូត ទុកជាតំបន់ព្រៃលិចទឹក។
    លោកតាឈ្មោះមឿន មន ពលរដ្ឋក្នុងសង្កាតជ្រាវបានរៀបរាប់ថា ក្រោយឆ្នាំ១៩៧៩ចាប់ពីចំណុចផ្លូវឈូសឡើងមកខាងលើមិនមានព្រៃនោះទេ គឺជាដីវាលស្រែទាំងអស់។ ដោយសាដីទាំងនោះជាវាលស្រែក្រុមពលរដ្ឋក៍នាំគ្នាអាស្រ័យផលស្រូវតាមលទ្ធភាពដែលអាចធ្វើបានរៀងខ្លួន។ លុះឆ្នាំ១៩៨៩ ដោយលពរដ្ឋមួយចំនួនមឲនមានដីធ្វើស្រែ អាជ្ញាធរភូមិនិងឃុំបានចុះទៅវាស់ចែកអោយក្នុងម្នាក់ក្បាលដី៣ម៉ែត្រជម្រៅ១០០មែត្រ ដូច្នេះគ្រួសារខ្លះបាន៣០គុណ១០០ ម៉ែត្រ ខ្លះតិចជាងនិងខ្លះច្រើនជាង ទៅតាមសមាជិកក្នុងគ្រួសារ។ ក្នុងការវាស់ចែកនោះ អាជ្ញាធរបានយកផ្លូវឈូសជាគោលដៅកំណត់ព្រំ គឺត្រឹមផ្លូវឈូសឡើងមកលើ ឯផ្លូវឈូសទៅក្រោមទុកជាព្រៃសម្រាប់ត្រីពងនិងកូន។ លោកតាមឿន មន អោយដឹងទៀតថាដោយពួកគាត់ទាំងអស់គ្នាមិនមានការកាប់រានព្រៃ ហើយអាស្រ័យផលទៅតាមការចែកផ្តល់អោយដោយអាជ្ញា ធរទើបពួកគាត់ដង្ហោយសុំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ពិសេសរាជរដ្ឋាភិបាលមេត្តពិនិត្យនិងពិចារណា ដោយកំណត់អោយពួកគាត់អាស្រ័យផលត្រឹមផ្លូវឈូសឡើងទៅលើដូចធម្មតាវិញ។
     ចំណែកស្ត្រីឈ្មោះទេស ឡានី ក៍បានដង្ហោយសុំដូចគ្នាដែរ ដោយបានលើកឡើងថា គ្រួសារគាត់ក៍ដូច ជាពលរដ្ឋផ្សេងទៀត ម្នាក់ៗរំពឹងការធ្វើស្រែនេះឯងព្រោះ១ឆ្នាំអាចធ្វើបាន២រដូវ តែបើរដ្ឋដកយកដីវិញនោះ ពួកគាត់ទាំង៥ភូមិអាចជួបបញ្ហាជីវភាពមិនខានឡើយ។ ពួកគាត់មិនអាច ហើយមិនចង់ធ្វើជាជន ចំ ណាកស្រុកនោះទេ ហេតុដូច្នេះសូមអាជ្ញាធរទាំងអស់មេត្តាពិចារណា។ ឡានី បង្ហាញក្តីរំពឹង ដោយលើក ឡើងថា ពួកគាត់ ជាកូនចៅសម្តេច ដូច្នេះសង្ឃឹមថា សម្តេចតេជោ និងជួយដល់កូនចៅជាក់ជាមិនខាន។
     ជុំវិញករណីនេះ អាជ្ញាធរសង្កាត់ជ្រាវក៍បានចេញលិខិតជម្រាបជូនអភិបាលក្រុងរួចហើយដែរ តាមរយះលិខិតលេខ០២៧/២០២១.ចុះថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ ២០២១ ស្តីពីដីព្រៃលិចទឹកក្នុងតំបន់៣របស់អាជ្ញាធរបឹងទន្លេសាបនៅក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ។
     ក្នុងលិខិតបញ្ជាក់ថានៅឆ្នាំ២០១១អាជ្ញាធរបឹង ទន្លេសាបបានចុះឈ្វៀលដីទំនប់ប្រាំងចំនួន៤កន្លែងក្នុងនោះមាន៖ ទំនប់ប្រហ៊ូត.ទំនប់រាំងទេ.ទំនប់កន្ត្រប់និងទំនប់រហាលប្រា មានផ្ទៃដីសរុប៤១៦ហិកតា ដោយប្រជាពលរដ្ឋបានអាស្រ័យផលតាំងពីឆ្នាំ១៩៥២ ដោយមានការចូលរួមពីអាជ្ញាធរក្រុង.សង្កាត់ និងស្ថា ប័នពាក់ពន្ធ័។ ដោយបានបោះបង្គោលកំណត់យកផ្លូវឈូសជាគោល ឯចំណុចទំនប់៧៨គឺដីស្រែដែលគ្មានព្រៃពីមុនមក។ ចំពោះដីស្រែក្នុងតំបន់នោះបានចែកអោយជនមាតុភូមិនិវត្តន៍និងបានចេញបណ្ណ័សំគាល់ដោយអភិបាលស្រុកនៅឆ្នាំ១៩៩៤
     លិខិតបញ្ជាក់ថា សង្កាត់ជ្រាវបច្ចុប្បន្នគ្មានមន្ត្រីឬក្រុមហ៊ុនណាមួយឈូសឆាយបំពានដីព្រៃលិចទឹកនោះឡើយ។….សូមអានលិខិតខាងក្រោមទាំងស្រុង។