បរិស្ថាននៅតាមច្រាំងកសិន្ធុអង្គរវត្តផ្លាស់ប្ដូរមុខមាត់ថ្មី


ដោយ:កវី/សៀមរាប៖ បរិស្ថាននៅតាមច្រាំងកសិន្ធុអង្គរវត្ត បានផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោយពេលអាជ្ញាធរជាតិអប្សរាចាប់ផ្តើមកែលម្អ និងរៀបចំសណ្ដាប់ធ្នាប់អនាម័យឡើងវិញ ក៏ដូចជាបញ្ឈប់រាល់សកម្មភាពអង្គុយលេងនិងហូបអាហារផ្សេងៗ។ បើយើងប្រៀបធៀបពីមុន សកម្មភាពដែលប្រជាពលរដ្ឋក្រាលកន្ទេលអង្គុយហូបអាហារជាដើមនោះ បានបង្កើតជារូបភាពមិនល្អ គ្មានសណ្ដាប់ធ្នាប់ និងបាត់បង់ទេសភាពបរិស្ថានដ៏ផូរផង់នៅជុំវិញទីធ្លាតាមច្រាំងកសិន្ធុអង្គរវត្តនេះ។ អាជ្ញាធរជាតិអប្សរា មិនភ្លេចថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរ ដែលបានចូលរួមក្នុងការបញ្ឈប់នូវសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ទេសភាព សណ្ដាប់ធ្នាប់ របៀប រៀប រយ និងអនាម័យនៅតាមច្រាំងកសិន្ធុ៕