អាជ្ញាធរជាតិអប្សរាកំពុងពន្លឿនការងារជួសជុលខ្លោងទ្វារប្រាសាទព្រះគោ


ដោយ:កវី/សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារជួសជុលសង្រ្គោះខ្លោងទ្វារប្រាសាទព្រះគោដែលទទួលរងការខូចខាតដួលរលំស្ទើរទាំងស្រុងអស់រយៈពេលជាច្រើនសតវត្សមកហើយ។
    ការងារជួសជុលដែលចាប់ផ្តើមពីពាក់កណ្តាលឆ្នាំ២០២១មកនោះ មានការលំបាកខ្លាំងដោយរចនាសម្ពន្ធសំណង់មានភាពស្មុគស្មាញ ថ្មមួយចំនួនមានការពុកផុយ និងបាត់បង់ទាមទារការយកចិត្តទុកដាក់ខ្ពស់ ពិសេស បច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងនៃខ្លោងទ្វារប្រាសាទ។ រហូតមកដល់ពេលនេះសម្រេចបានជាង៩០ភាគរយហើយ។ ចំពោះការងារដែលនៅសេសសល់ដូចជា រៀបប្រព័ន្ធបង្ហូរទឹកចេញ និងលុបរណ្តៅកំណាយសង្រ្គោះ ព្រមទាំងការងារបន្ទាប់បន្សំដទៃទៀត គ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីគណៈកម្មការ ICC ផ្តល់អនុសាសន៍ចុងក្រោយ៕