តន្ត្រីបុណ្យភូមិសៀមរាប បង្ហាញទម្រង់វប្បធម៌បុរាណខ្មែរជាច្រើនផ្នែក ដល់អ្នកទេសចររាប់ម៉ឺននាក់


ដោយ:កវី/សៀមរាប៖ តន្ត្រីបុណ្យភូមិសៀមរាប ដែលប្រគុំឡើងនារសៀលថ្ងៃទី៣១ខែធ្នូ២០២១ នៅក្នុងបរិវេំណដីឡូត៍ឧកញ៉ាឡេង ណាវ៉ាត្រា ក្នុងស្រុកបន្ទាយ ស្រី បានបង្ហាញទម្រង់វប្បធម៌បុរាណ និងសម័យជា ច្រើនផ្នែក ដល់អ្នកទេសចររាប់ម៉ឺននាក់។
     ការប្រគុំតន្ត្រី ក្នុងពិធីបុណភូមិសៀមរាប ដែលតាំងបង្ហាញពីទម្រង់វប្បធម៌បុរាណនេះ គឺដើម្បីបំផុសគំនិតឱ្យប្រជាពលរដ្ឋខ្មែរ ក៍ដូចជាសាធា រណៈជនស្គាល់ពីតម្លៃវប្បធម៌ពីបុរាណនិងផ្ដល់ឱ្យកាសឱ្យអ្នកជំនាញកិច្ចការអភិរក្សវប្បធម៌ប្រពៃណីបុរាណ បន្ដថែទាំដល់អ្នកជំនាន់ក្រោយ។
    លោកអាចារ្យធំ ដែលអ្នករៀបចំទម្រង់សិល្បៈវប្បធម៌បុរាណ បានលើកឡើងថា ទម្រង់សិល្បៈបុរាណជាច្រើនផ្នែកនេះ ដើម្បីទទួលស្វាគមន៍ភ្ញៀវ ដែលអញ្ជើញមកទស្សនាពិធី «បុណ្យភូមិសៀមរាប»។ ទម្រង់សិល្បធម៌បុរាណនេះមានចំនួន ៨ទម្រង់ ក្នុងនោះរួមានស្លៀកពាក់បុរាណ សម័យលង្វែក សម័យអង្គរ។ ការបង្ហាញ សត្រាវុធបុរាណខ្មែរ។ ការបង្ហាញ ចម្លាក់ស្បែកធំ។ សាក់យ័ន្តបុរាណខ្មែរ។ ការបង្ហាញធ្នូរខ្មែរ ឆៃយ៉ាំ ស្គរដៃ និង របាំបុរាណ។ ទាំងនេះគឺដើម្បីលើកស្ទួយ និងផ្សព្វផ្សាយពីវប្បធម៌ខ្មែរបុរាណ ឱ្យប្រជាជនខ្មែរ បានស្គាល់និងយល់ដឹងកាន់តែច្បាស់ពីទម្រង់វប្បធម៌បុរាណរបស់ខ្លួន។
    លោកអាចារ្យធំ បន្ថែមថា  ក្រៅពីស្សនាទម្រង់សិល្បៈបុរាណជាច្រើនមុខ ពិធីបុណ្យភូមិសៀមរាប ក៍មានការប្រគុំតន្ដ្រីស័យរាំលេងសប្បាយជាមួយកំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា និងមានការភ្លក្សមុខម្ហូបអ្នកខេត្ត សៀម រាប ទាំង១២ស្រុក ដោយឥតគិតថ្លៃផងដែរ។

     ជាមួយគ្នានោះក៍មានមនុស្សមកទស្សនាច្រើនម៉ឺននាក់ផងដែរ ក្នុងពិធីបុណ្យភូមិសៀមរាប ដែលធ្វើឡើងនៅក្នុងគម្រោងឡូតិ៍រីសត របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៍មានសក្ដានុពលនេះ.៕