តំណាងសហគមន៍ជនជាតិដើម´ព្នង`ប្តឹងទ្រី ដាណា ទារសំណងជំងឺចិត្ត២០ម៉ឺនដុល្លារ

ដោយ៖កវី/មណ្ឌលគិរី៖តំណាងពលរដ្ឋជនជាតិដើមព្នង ក្នុងសហគមន៍ចំនួន១២នាក់ នៅថ្ងៃទី៣ខែមករាឆ្នាំ២០២២នេះ បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះទ្រី ដាណា ទៅសាលាដំបូងខេត្តមណ្ឌលគិរី ពីបទជេរប្រមាថមាក់ងាយជាសាធារណ:ដោយទារសំណងជំងឺចិត្ត២០ម៉ឺនដុល្លារ។
     យោងបណ្តឹងចុះថ្ងៃទី៣ខែមករាឆ្នាំ២០២២ដែលបានផ្តិតមេដៃដោយតំណាងពលរដ្ខចំនួន១២នាក់បានបញ្ជាក់ថា កាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២១ក្នុងវីឌីអូចំណុច៣០.២៤ដល់២៦បានliveក្នុងpageឈ្មោះទ្រី ដាណាDanaTry និយាយអំពីផលិតផលនិងអតីតប្តីឈ្មោះម៉ៅ។ នៅពេលដែលអ្នកស្រីទ្រីដាណា liveនោះបាននិយាយអំពីប្តីនិងពោលទៅប្តីថា (អានេះ ចេញមកព្នងចុងស្រុកម៉ង)។ ដែលនេះជាពាក្យសំដីប្រមាថមើលងាយដល់ពួជអំបូរព្នង របស់ជនជាតិដើមភាគតិចពួកគាត់។

នៅក្នុងពាក្យបណ្តឹង តំណាង សហគមន៍ទាំង១២នាក់បានប្តឹងទាមទារអោយអ្នកស្រីទ្រីដាណា៖
    ១.សូមអោយសូមទោសជាសាធារណះដល់ជនជាតិដើមព្នង។
     ២.សូមអោយបង់ប្រាក់ពិន័យចំនួន១០លានរៀល។
     ៣.សូមអោយសងជំងឺចិត្ត២០មុឺនដុល្លារ។
      ទោះបីយ៉ាងណា ក្នុងករណីនេះ សារព័ត៌មាន សៀមរាប ថ្ងៃនេះ នៅមិនទាន់អាចទំនាក់ទំនងសុំការពន្យល់ពីលោកស្រី ទ្រី ដាណា នោះទេ។ អង្គភាពយើងខ្ញុំរងចាំបងស្រាយរាល់ការប្រតិកម្មរបស់ភាគីដែលពាក់ពន្ធ័រាល់ម៉ោងធ្វើការ៕