ព្រៃឈើ.សត្វព្រៃ ក្នុងសហគមន៍សង្ឃរុក្ខវ័នកំពុងរងការបំផ្លាញដោយមនុស្សបីប្រភេទ

ដោយ:កវី/សៀមរាប៖ ព្រៃឈើ និងសត្វព្រៃ ក្នុងដែនសហគមន៍សង្ឃរុក្ខវ័ន កំពុងរងការបំផ្លាញដោយក្រុមមនុស្ស៣ប្រភេទ ដែលពិបាកក្នុងការទប់ស្កាត់ជាទី បំផុត។
ករណីខាងលើនេះ បានធ្វើអោយ ព្រះសង្ឃនៃ សហគមន៍​សង្ឃ​រុក្ខ​វ័ន សម្ដែង​នូវ​ការព្រួយបារម្ភណ៍ ចំពោះ​ការបាត់បង់ នូវ​ធនធានធម្មជាតិ ព្រៃឈើ​ធំៗ និង​សត្វព្រៃ​គ្រប់​ប្រភេទ ក្នុង​ដែន​ព្រៃឈើ សហគមន៍​សង្ឃ​រុក្ខ​វ័ន នៃខេត្ត​ឧ​ត្ត​រ មានជ័យ លើ​មនុស្ស​បី​ប្រភេទ បើទោះបីព្រៃឈើ​សហគមន៍​នេះ មានការ​ការពារ យ៉ាង​តឹងរឹង​បំផុត ពី​សំណាក់​ព្រះសង្ឃ​ក៏ដោយ​។​
ថ្មីៗនេះ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម ឈ្មោះ Em So Ann ជា​គណនី​របស់​ព្រះសង្ឃ ដែល​ទូទៅ​គេ​ស្គាល់​ថា ជា​ព្រះសង្ឃ​កំពុង​ការពារ​ព្រៃឈើ សហគមន៍​សង្ឃរ​ក្ខ​វ័ន បានសរសេរថាៈ ព្រៃឈើ សហគមន៍​សង្ឃ​រុក្ខ​វ័ន ដែល​ព្រះសង្ឃ ខំប្រឹង​ការពារ រយៈ​ជិត ២០ ឆ្នាំ​មក​នោះ អាច​រលាយអស់​នៅ​ប្រភេទ​ឈើប្រណិត និង​ប្រភេទ​សត្វ​កម្រ ដោយសារ​មនុស្ស ៣ ប្រ​ភេ​ទ។ ក្នុងបណ្តាញបានសរសេរថា ប្រភេទ​មនុស្ស​ទី ១ គឺ​អ្នក​ស្រុកភូមិ នៅ​ជិត​ព្រៃ សហគមន៍ ព្រះសង្ឃ​មួយចំនួន​តូច​។ ប្រភេទ​មនុស្ស​ទី​២ គឺជា​មន្ត្រី​ការពារ ផង​លួច​ផង ឯ ប្រភេទ​មនុស្ស​ទី​៣ គឺ​ធ្វើជា​អ្នក​ដេញ ចាប់ចោរ​ផង ឃុបឃិត​ជា មួយ​ចោរ​ផង ។​
ក្នុងបណ្តាញដដែលសរសេរទៀតថា ប្រសិនបើ​គ្មាន​ការអនុវត្តន៍ ច្បាប់​តឹងរឹង ទៅលើ​មនុស្ស​ប្រភេទ ទាំង៣នេះ​ទេ ព្រៃឈើ អាច​រលាយអស់​ជាមិនខាន​។ ព្រះសង្ឃ​អង្គ​នេះ បាន​សំណូមពរ ដល់​បុគ្គល​មួយ ចំនួន ដែល​មក​ធ្វើជា​អ្នកការពារ​ព្រៃឈើ នៅ​ក្នុងសហ គមន៍​សង្ឃ​រុក្ខ​វ័ន​នេះ គឺ​មកជួយ​ធ្វើការ​សហការ ការ ពារ​ព្រៃឈើ ជាមួយ​ព្រះសង្ឃ មិនមែន​មក​បញ្ជា ព្រះសង្ឃ នោះទេ​។
យោងតាមការសរសេរបង្ហោះសារ ដែលបង្ហាញពីការព្រួយបារម្ភ ចំពោះការបាត់បង់ព្រៃឈើ របស់ព្រះ សង្ឃនៃសហគមន៍សង្ឃរុក្ខវ័ន អាចបញ្ជាក់បានថា ឈ្មួញបំផ្លាញព្រៃឈើ គឺជាសមត្ថកិច្ចដែលការពារព្រៃឈើ។ អីចឹងទេ អាជ្ញាធរក្នុងខេត្តឧត្តរមានជ័យ គួរពិចារណាអោយបានល្អិតល្អន់ ទាន់នៅសល់ខ្លះ៕