អាជ្ញាធរជាតិអប្សរាកំពុងជំរុញការងារជួសជុល ប្រាសាទតុបខាងលិច


ដោយ:កវី/សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយការដួលរលំស្ទើរទាំងស្រុង។

ក្នុងដំណើរការជួសជុលនេះ មានការលំបាកយ៉ាងខ្លាំង និងប្រើពេលវេលាយូរ  ដោយថ្មប្រាសាទមួយចំនួនធំត្រូវបាត់បង់ និងខូចគុណភាព។ រហូតមកដល់ពេលនេះការងារជួសជុលសម្រេចបានជិត៨០ភាគរយហើយ។

ដោយឡែកការងារដែលនៅសេសសល់ដូចជាការរៀបតួប្រាសាទឡើងវិញពីហោជាងទៅដំបូលខាងលើ គ្រោងនឹងបញ្ចប់នាពាក់កណ្តាលឆ្នាំ២០២២ខាងមុខ៕