កោះហៅប្រាំបួននាក់អោយចូលខ្លួន អ្នកភូមិលើកគ្នាជិត៤០នាក់មកកាន់តុលាការ


ដោយ:កវី/សៀមរាប៖ កោះហៅមនុស្ស ៩នាក់អោយចូលខ្លួនបំភ្លឺរឿងជម្លោះដីធ្លី ក្រុមអ្នកភូមិលើកគ្នាជិត៤០នាក់មកកាន់តុលាការ។
    នៅរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២២នេះ ក្រុមអ្នកភូមិដែលបានលើកគ្នាមកកាន់តុលាការ បានអោយដឹងថា ការដែលពួកគាត់លើគ្នាមកនេះ គឺក្នុងគោលដៅផ្តល់កម្លាំងចិត្តដល់អ្នកទទួលដីការតែ ប៉ុណ្ណោះ គឺមិនមែនមកប្រឆាំងឬតវ៉ានិងអំណាចដីការនោះឡើយ។ ប៉ុន្តែក្នុងករណីតុលាការសាកសួរហើយមិនអោយចេញមកវិញ(ឃុំខ្លួន)ពួកគាត់ទាំងអស់ក៍មិនវិលទៅផ្ទះវិញដែរ គឺសុខចិត្តដេកនៅទីនោះរហូតមានការដោះលែង។ ចំពោះឈ្មោះដែលត្រូវបានកោះ ហៅមានរហូត១៨នាក់ តែសម្រាប់ថ្ងៃទី១៣ខែមករាឆ្នាំ២០២២នេះ ត្រូវចូលខ្លួនតែ៩នាក់។ អីចឹងទេក្នុងសំណុំ រឿងជម្លោះដីធ្លីនេះ ពួកគាត់មានការបារម្មណ៍យ៉ាងខ្លាំងចំពោះផ្លូវតុលាការ។ ពីព្រោះថា ក្នុងដីការបានចោទពីបទ ធ្វើអោយខូចខាតដោយចេតនា ។ ហេតុ ដូច្នេះការលើកគ្នាមកកាន់តុលាការនេះ ក្រៅពីផ្តល់កម្លាំង ចិត្តដល់អ្នកចូលបំភ្លឺ ពួកគាត់ក៍ទទូចសុំស្ថាប័នពាក់ពាន់ក៍ដូចជាថ្នាក់លើកំពូលៗមេត្តាជួយដោះ ស្រាយ។
    ក្រុមអ្នកភូមិបានអោយដឹងទៀតថា ដីទំនាស់រាំរ៉ៃនេះមានទំហ៊ុំ៤១០ហិកតា ស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បច្ចុប្បន្នពលរដ្ឋ ៣០២គ្រួសារកំពុងរស់នៅនិងអាស្រ័យផល។ ដីនេះ
ផ្តើមមានទំនាស់ជាមួយខាងយោធា និងខាងបរិស្ថានចាប់ពីឆ្នាំ២០០៣មក។ កាលពីឆ្នាំ១៩៨៧រហូតឆ្នាំ ២០០២ ពួកគាត់គ្រប់គ្រងច្រើនរយហិកតា លុះឆ្នាំ ២០០៣ អាជ្ញាធរបានដកហូតមួយចំនួនដាំដើម ឈើធ្វើឧទ្យានជាតិ ដោយនៅសល់៤១០ហិកតាដែលពួក គាត់៣០២គ្រួសារគ្រប់គ្រងអាស្រ័យផល។ ប៉ុន្តែថ្មីៗ នេះ ក៍លេចឈ្មោះ លី ស្រី ភេទស្រីជាដើមបណ្តឹងទៅវិញ។ ហេតុផលដូច្នេះហើយ ដែលពួកគាត់ទទូចសុំអោយថ្នាក់លើ ក៍ដូចជាស្ថាប័នពាក់ពាន់ជួយដោះ ស្រាយ ពីព្រោះពួកគាត់ធ្លាប់ដាក់ពាក្យសុំអន្តរាគមន៍ទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភារួចហើយ។
     យោងតាមលិខិតរដ្ឋសភាលេខ០១៣.សរ.គ១ ដែលបានជម្រាបជូនអភិបាលខេត្តសៀមរាបបញ្ជាក់ថា គណ:កម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា សូមបញ្ជូនសំណុំរឿងនេះជូនអភិបាលខេត្តពិនិត្យនិងដោះស្រាយតាមការគួរ ហើយផ្តល់លទ្ធផលនៃការដោះស្រាយមកគណ:កម្មការ ដើម្បីមានមូលដ្ឋានជម្រាបជូនម្ចាស់សំណើរវិញ។
     ទោះបីយ៉ាងណា នៅល្ងាចថ្ងៃដដែល ក្រុមអ្នកភូមិដែលបានចូលបំភ្លឺនៅតុលាការ បានចេញមកវិញហើយវិលទៅភូមិរៀងខ្លួនវិញហើយ៕