អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារជួសជុល ផ្នែកខាងត្បូង នៃខ្លោងទ្វារខាងកើតប្រាសាទប្រែរូប នាចុងឆ្នាំ២០២១


ដោយ:កវី/សៀមរាប៖ ការងារជួសជុលសង្រ្គោះផ្នែកខាងត្បូងនៃខ្លោងទ្វារខាងកើតប្រាសាទប្រែរូបដែលរងនូវការខូចខាតធ្ងន់ធ្ងរ  ដែលចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១មកនោះ  បានបញ្ចប់រួចរាល់១០០ភាគរយហើយនាដំណាច់ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងរយៈពេលជិត១ឆ្នាំនៃដំណើរការជួសជុល ក្រុមអ្នកបច្ចេកទេសបានអនុវត្ត នូវការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោម  ផ្នែកទប់ជំហរជញ្ជាំង និងជួសជុលជញ្ជាំងដែលប្រេះស្រាំ និងពុកផុយ ។

បច្ចុប្បន្ន ក្រុមការងារធ្វើការសម្អាតទូទៅក្នុងការដ្ឋាន និងពិនិត្យមើលបណ្តាចំណុចពាក់ព័ន្ធដែលប្រឈមនឹងហានិភ័យខ្ពស់៕