រថយន្តបុកម៉ូតូពីរគ្រឿងដែលឈប់ចតលើចិញ្ចើមថ្នល់ស្លាប់ពីរនាក់របួសបីនាក់


ដោយ:កវី/សៀមរាប៖ មនុស្សពីរនាក់បានស្លាប់ឯបីនាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ រថ យន្តបើកបុកម៉ូតូ២គ្រឿងដែលឈប់ចតលើចិញ្ចើមផ្លូវកាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ចន្លោះបង្គោលគីឡូ ម៉ែត្រ ២៦៥ និង ២៦៦លើផ្លូវជាតិលេខ៦។
    របាយការណ៍របស់នគរបាលស្រុកជីក្រែង បង្ហាញ ថា នៅមុនកើតហេតុ មានម៉ូតូ២គ្រឿងឈប់ក្បែរជាយផ្លូវខាងត្បូងក្បាលទៅកើត ។ ខណះនោះមានរថយន្តម៉ាក NISSAN NAVARA ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 2X -៩៩៣១ ប្រភេទដឹកទំនិញធុនតូចពណ៌ប្រផេះបើកទិសដៅពីកើតទៅលិច ហើយបុកម៉ូតូខាងលើ បណ្តាលអោយស្លាប់២នាក់ និងរបួសម្នាក់។ ចំណែកអ្នកបើករថយន្ត ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ដឹកមនុស្ស ០១នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណអ្នកទាំងពីរ របួសធ្ងន់សន្លប់បញ្ជូនទៅ សង្រ្គោះបន្ទាន់។
របាយការណ៍បង្ហាញទៀតថា ម៉ូតូរងគ្រោះទី១ម៉ាក HONDA C១២៥ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ សៀមរាប1U –២៥៤៨ ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ឃិន មុំភេទស្រី អាយុ ៣០ឆ្នាំ រស់នៅភូមិពាក់ស្ពា ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ដឹកម្តាយ ឈ្មោះ លី ណាត ភេទស្រី អាយុ ៦០ឆ្នាំ ឈប់ក្បែរជាយផ្លូវ
អង្គុយលើម៉ូតូ ហើយហួសទៅបុក ត្រូវដៃឈ្មោះ វឿន សុផាន់ណា ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប អង្គុយលើម៉តូម៉ាក SMASH ពាក់ស្លាកលេខភ្នំពេញ 1CG-១១៩១ ឈប់ក្បែរជាយផ្លូវ។
     ក្នុងហេតុការ បណ្តាលអោយស្លាប់: ០២នាក់ ទី១      ឈ្មោះឃិន មុំ ភេទស្រី អ្នកបើកបរម៉ូតូ ទី២  ឈ្មោះ លី ណាត ភេទស្រី អ្នករួមដំណើរ(មិនពាក់មួកសុវត្តិភាព)
និងរបួសធ្ងន់ ០៣ នាក់ទី១ឈ្មោះវឿន សុផាន់ណា ភេទ ប្រុស អ្នកបើកបរម៉ូតូ smash (មិនពាក់មួកសុវត្ថិភាព)ទី២ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ ទី៣ អ្នករួមដំណើររថយន្តមិនស្គាល់អត្តសញ្ញាណ។ ខូចខាតម៉ូតូ ០២គ្រឿងរថយន្ត០១ គ្រឿង។  មូលហេតុអ្នកបើកបររថយន្ត មិនប្រកាន់ស្តាំ និងម៉ូតូ០២គ្រឿងឈប់ក្បែរជាយផ្លូវ ។ សពបានប្រ គល់ឲ្យក្រុមគ្រួសារ។ វត្ថុតាងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកជីក្រែង  ដើម្បីអនុវត្ត តាមនិតិវិធី ៕