ហៅសង្សាមករួមរ័កដល់ផ្ទះលុះពេលប្អូនប្រុសឃើញព្រួតដៃគ្នាសម្លាប់ត្រូវប៉ូលិសចាប់វាយខ្នោះទាំងពីរនាក់

ដោយ:កវី/សៀមរាប៖ កម្លាំងនគរបាលព្រហ្ម ទណ្ឌ កំ រិតធ្ងន់ បានចាប់វាយខ្នោះសង្សាមួយគូរ ក្នុងអំពើឃាត កម្មរិតកសម្លាប់ប្អូនប្រុស ព្រោះតែពេលរួមរ័កគ្នា ប្អូន ប្រុសទៅទាន់។
    អំពើឃាតកម្មនោះបានកើតឡើង តាំងពីវេលាម៉ោង ២១:៣០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបរិវេណផ្ទះជនរងគ្រោះស្ថិតនៅភូមិបឹងវៀនឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ចំណែកជនដៃដល់ដែលជាគូសង្សា សមត្ថកិច្ចបានចាប់ខ្លួននៅម៉ោងជិត ១២ថ្ងៃទី៩ខែកុម្ភះឆ្នាំ២០២២ បន្ទាប់ពីបានបើកការស្រាវ ជ្រាវល្អិតល្អន់។
    របាយការណ៍នគរបាលបង្ហាញថា ជនដៃដល់ដែលឃាត់ខ្លួនទី១.ឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករសំណង់  រស់នៅភូមិរំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ ទី២.ឈ្មោះ ឡាយ សាលី ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរៈសិស្ស រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្ត សៀមរាប ជាសហចារីដែលបានប្រព្រិត្តបទល្មើសករណីឃាតកម្ម។
   របាយការបង្ហាញពីអង្គហេតុថា នៅវេលាម៉ោង៧ ព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កំលាំងនគរបាលយើងទទួលបានព័ត៌មានពីលោកមេភូមិបឹងវៀនថា មានក្មេងប្រុសជាអនីតិជនរស់នៅក្នុងភូមិកើតហេតុបានស្លាប់នៅក្នុងអង្រឹង ខណ:នោះកំលាំងនគរបាលបានចុះទៅពិនិត្យ វិភាគ៖
   សពឈ្មោះ ឡាយ ប៉ុនលេង ភេទប្រុស អាយុ ១១ ឆ្នាំ ៤ខែ មុខរបរៈ សិស្ស រស់នៅភូមិកើតហេតុ។សាក សពមានស្នាមរឹតត្រង់ក ទំហំប៉ុនពីរធ្នាប់ដៃ ឆ្អឹងកងករបស់ជនរងគ្រោះត្រូវបានបាក់  រីឯដងខ្លួន និងដៃជើងសពពុំមានស្លាកស្នាមអ្វីនោះទេ។ សមត្ថកិច្ចរកឃើញវត្ថតាងមាន៖ ខ្សែរក្រវ៉ាត់ ពណ៌ខ្មៅ១ និងខ្សែរចងអង្រឹងពណ៌ខ្មៅ ១កំណាត់ ប្រវែង ០,៩២ម៉ែត្រ និងអង្រឹងប៉ារ៉ាចំនួន ១ ។
   ដោយមានការសង្ស័យថា កំលាំងជំនាញបាននាំខ្លួនឈ្មោះ ឡាយ សាលី ភេទស្រី អាយុ ១៧ឆ្នាំ ត្រូវជាបងស្រីបង្កើតរបស់សពមកធ្វើការសាកសួរ ។
     ឆ្លងកាត់ការស្តាប់ចម្លើយឈ្មោះ ឡាយ សាលី បានសារភាពថា៖ នៅថ្ងៃកើតហេតុគឺខ្លួន និងប្អូនប្រុស (សព)នៅផ្ទះតែ ២នាក់ ចំណែកឪពុកម្តាយទៅស្នាក់ នៅនិងធ្វើចំការនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ។នៅ ម៉ោង១៩:០០នាទី សង្សាខ្លួនឈ្មោះ ចិត្ត ភន បានផ្ញើសារតាមហេ្វសប៊ុកមកថា គេសុំមកលេងផ្ទះ នាងក៏យល់ព្រម។  លុះដល់វេលាម៉ោង២១:០០នាទី ឈ្មោះ ចិត្ត ភន ក៏បានទៅដល់ ហើយគេបានអោបថើប និងសុំនាងរួមភេទ នាងក៏យល់ព្រម ហើយនាំគ្នាទៅរួម ភេទនៅចំណុងរោងដាក់ឈើ ក្រោយផ្ទះ។ ពេលកំពុងរួមភេទស្រាប់តែ ប្អូនប្រុសខ្លួនឈ្មោះ ឡាយ ប៉ុនលេង បានទៅទាន់ ហើយនិយាយថា គេនិងយករឿងពួកខ្លួនខាងលើប្រាប់ទៅឪពុកម្តាយទាំងអស់។ពេលនោះខ្លួន និងសង្សាក៏រួមគំនិតសម្លាប់ជនរងគ្រោះបំបិតមាត់តែម្តង ដោយឈ្មោះ ចិតុ្ត ភន បានវាយទៅលើជនរង គ្រោះ ចំត្រង់ដងក ផ្នែកខាងក្រោយ មួយដៃ បណ្តាលឲ្យដួលសន្លប់ផ្កាប់មុខទៅលើដី ហើយខ្លួនស្ទុះចាប់ ជើងជនរងគ្រោះទាំងសងខាង។ ឈ្មោះ ចិត្ត ភន បានចាប់ផ្ងាសព ហើយយកដៃទំាងពីរមួលបំបាក់កសពតែម្តង។ ក្រោយធ្វើសកម្មភាពហើយឈ្មោះ ចិត្ត ភន ក៏បានឡើងជិះម៉ូតូគេចខ្លួនបាត់។ ក្រោយស្តាប់ចម្លើយសមត្ថកិច្ចក៍តាមចាប់ឈ្មោះចិត្ត ភន ភ្លាមៗតែម្តង។ 
     ចម្លើយឈ្មោះ ចិត្ត ភន បានសារភាពថាៈ រូបគេពិតជាបានធ្វើសកម្មភាពខាងលើ ពិតប្រាកដមែន ខ្លួនជាអ្នកវាយមួលបំបាក់កជនរងគ្រោះនិងបានយកខ្សែរក្រវ៉ាត់ទៅរឹតកសពបន្ថែម និងបានលើកសពទៅដាក់ក្នុងអង្រឹងលើផ្ទះ  បន្ទាប់មកយកខ្សែរក្រវ៉ាត ទៅចងភ្ភាប់និងខ្សែរអង្រឹង បង្វែថា ជាករណីអត្តឃាត ដោយចងកសម្លាប់ខ្លួន។ រួចហើយក៏ឡើងជិះម៉ូតូទៅផ្ទះនៅភូមិរំរោងកញ្ជោច ឃុំឬស្សីលក ស្រុកជីក្រែង។
      ក្រោយប្រគល់សពអោយក្រុមគ្រួសារ ជនសង្ស័យ សមត្ថកិច្ចកំពុងបន្តនិតិវិធី៕