ព្រះចៅអធិការវត្តព្រិន្ទ កសាងសាលាធម្ម:សភា មួយខ្នងគ្រោងចំណាយថវិការ៧៥ម៉ឺនដុល្លារ


ដោយ:កវី/សៀមរាប៖ព្រះចៅអធិការវត្តមហាប្រាសាទ រាជាធិបតី ហៅ វត្តព្រិន្ទ បានកំពុងកសាងសាលាធម្ម: សភា មួយខ្នងមានកំពស់ពីរជាន់ គ្រោងចំណាយ ថវិ ការ ប្រមាណ៧៥ម៉ឺនដុល្លារ។
   ព្រះចៅអធិការវត្តព្រិន្ទ ព្រះនាម សន សារិទ្ធ ហៅគុណបារាំង បានមានសង្ឃដីការកាលពីរសៀលថ្ងៃទី៨ ខែកុម្ភះឆ្នាំ២០២២នេះថា សាលាធម្ម:សភា គឺជាសា លាសម្រាប់ប្រារព្ធពិធីជួបជុំញាតិញោម ពុទ្ធបរិសទ័។សាលាមួយខ្នង ដែលកំពុងដំណើរការសាងសង់នេះ មានទំហ៊ំុ ៣០ ម៉ែត្រគុណ៤៨ម៉ែត្រ មានកំពស់ពីរជាន់។ ការសម្រេចកសាងសាលាធម្ម:សភានេះ ព្រោះ តែវត្តព្រិន្ទសំបូរដោយញាតិញោមពុទ្ធបរិសទ័ ចូលមកប្រារព្ធគោរពបូជា ហើយវត្តនេះខ្វះសាលាធម្ម:សម្រាប់ទទួលញាតិញោម។ព្រះអង្គមានសង្ឃដីការបន្តថា ការកសាងសាលាធម្ម:សភានេះ ព្រះអង្គសម្រេចដោយអង្គឯង ហើយក៍ត្រៀមចំណាយបច្ច័យដោយអង្គឯងផងដែរ ព្រោះថាព្រះអង្គពុំទាន់បានប្រកាស ឬបិណ្ឌបាទដល់បណ្តាញាតិញោមក្នុងនឲងក្រៅស្រុកនោះឡើយ។
    ព្រះតេជគុណ សន សារិទ្ធ មានសង្ឃដីការបន្ថែមថា គម្រោងសាងសង់សាលាធម្ម:សភា ដែលមានទំហ៊ំទឹកប្រាក់ជាង៧៥ដុល្លារនេះ គរោងបញ្ចប់ និងរួចរាល់ជាស្ថាពរក្នុងរយះពេល២ឆ្នាំ។ ប៉ុន្តែប្រសិនបើ មានការខ្វះខាតផ្នែកបច្ច័យ ព្រះអង្គសម្រេចអោយរួចរាល់មុន រដូវភ្ជំបុណ្ឌខាងមុខនេះ ត្រឹមតែ១ជាន់សិន។
ជាមួយនឹងសង្ឃដីការដ៌មោះមុយរបស់ព្រះចៅអធិការ វត្តព្រិន្ទ ក្នុងការកសាងសាលាធម្ម:សភានេះ ព្រះអង្គក៍បានអំពាវនាវដល់ពុទ្ធបរិស័ទ ញាតិញោម ក្នុងនិងក្រៅស្រុកផងដែរ ប្រសិនបើមានសទ្ធា ក្នុងការកសាងក៍ដូច ជាការរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា សូមអញ្ជើញចួលរួមចាប់ផលបុណ្យតាមសទ្ធា។
    សូមបញ្ជាក់ថា វត្តមហាប្រាសាទរាជាធិបតី ហៅវត្តព្រិន្ទ មានទីតាំងស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុង និងខេត្តសៀមរាប។ វត្តមួយនេះជាវត្ត បុរាណដែលមានអាយុការច្រើនមកហើយ។ វត្តបុរាណមួយនេះបើបូករួមទាំផ្ទៃស្រះពទ្ធ័ជុំវិញផងមានទំហ៊ំ ប្រមា ណ ជាង៣ហិកតា។ បច្ចុប្បន្នមានព្រះសង្ឃគង់នៅជាង៣០អង្គ។
     វត្តបុរាណមួយនេះ មានទីធ្លាស្អាតល្អ បរិវេណពទ្ធ័ដោយផ្ទៃទឹកនៃស្រះបុរាណ និងគ្របដណ្តប់ដោយម្លប់ ឈើត្រជាក់ត្រជុំ។ មិនថារដូវបុណ្យទាន ឬរដូវណានោះទេ មានមនុស្សម្នាចូលទៅគោរពមិនដែលស្ងប់ ស្ងាត់ឡើយ។ ទាំងនេះក៍ព្រោះតែ ប្រិយ៍ភាព និងទឹក ចិត្តមត្តាធម៍ របស់ព្រះចៅអធិការវត្តព្រិន្ទ ព្រះនាម សន សារិទ្ធ៕