ឃាតកម្ម ទំនាស់ពាក្យសំដីពេលស្រវឹងសា្រ​ ប្អូនវាយសម្លាប់បងបង្កើត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ដោយ:កវី/សៀមរាប៖សមត្ថកិច្ចបានចាប់វាយខ្នោះបុរសជាប្អូន ក្នុងអំពើឃាតកម្មវាយសម្លាប់បងប្រុសបង្កើតព្រោះតែទំនាស់ពាក្យសំដីពេលស្រវឹង។

    អំពើឃាតកម្មបានកើតឡើងវេលាម៉ោង ១៨និង៤០ នាទី ថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ២០២២  ស្ថិតក្នុងភូមិក្ងានពង ឃុំស្ពានត្នោត ស្រុកជីក្រែងខេត្តសៀមរាប។
    សមត្ថកិច្ចក្នុងហេតុការណ៍ បានប្រាប់សារព័ត៌មាន ថាជនសង្ស័យឈ្មោះតាប់ ជុង ភេទប្រុសអាយុ ២៩ឆ្នាំ (ជាប្អូនបង្កើតរបស់ជនរងគ្រោះ) មុខរបរធ្វើស្រែទីលំ នៅភូមិកើតហេតុ។ ជននេះបានធ្វើសកម្មភាពដោយយកដំបងឈើជ្រុងវាយទៅលើជនរងគ្រោះឈ្មោះ  តាប់ យាង  ភេទប្រុសអាយុ ៤៥ឆ្នាំ មុខរបរធ្វើស្រែ  ទីលំនៅបច្ចុប្បន្ន នៅភូមិរំដួល ឃុំដូនពែង ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយវាយត្រូវចំនួន៣កន្លែង (ត្រូវចំក្បាលផ្នែឆ្វេងនិងស្តាំហើយត្រូវត្រង់មាត់បណ្តាលអោយស្លាប់ភ្លាមៗ។
    ប្រភពបន្តថា ជនរងគ្រោះ និងជនសង្ស័យជាបង ប្អូនបង្កេីតនិងគ្នា ដោយ ជនរងគ្រោះ បានមកលេងជាមួយម្តាយ នៅភូមិឃុំកើតហេតុ រួចក៏បានផឹកស្រាជាមួយគ្នាតាំងពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២។ លុះដល់ម៉ោងកើតហេតុ ដោយជនសង្ស័យ និងជនរងគ្រោះ ស្រវឹងស្រា ហើយមានទំនាស់ពាក្យសម្ដីនិងគ្នា ក្រោយមកជនរងគ្រោះ ក៏បានក្រោកដេីរចេញពីកន្លែងផឹកទៅអង្គុយលេីគ្រែមុខផ្ទះ  ពេលនោះជនសង្ស័យបាននិយាយថា «ជនរងគ្រោះកំពុងនិយាយដេីមខ្លួន» ជនសង្ស័យ និយាយបន្តថា អញនិងវ៉ៃហ្អែងអោយងាប់។ ភ្លាមនោះជនសង្ស័យក៏ក្រោកពីកន្លែងផឹក រួចដេីរសំដៅទៅជិត ជនរងគ្រោះ ហេីយក៏បានបោកកែវនិងជេីងសរសរ រួចបានរេីសយកឈេីជ្រុងបាន១ដេីមប្រវែង ១.២ម៉ែត្រ វាយទៅលេីជនរងគ្រោះ ចំក្បាលពីក្រោយផ្នែកស្តាំរយះ ប្រវែង ០៦ស.ម ជំរៅ ៣,១ស.ម និងចំ ក្បាលខាងក្រោយផ្នែកឆ្វេង១ឈេីជ្រុងប្រវែង ០៦ស.ម ជំរៅ ៣•២ស.ម និងផ្នែកខាងមុខ១ជ្រុង បណ្តាលអោយបាក់ខ្ទង់ច្រមុះនិងបាក់ថ្គាមស្លាប់ភ្លាមៗតែម្ដង។
     ប្រភពបញ្ជាក់ថា ក្រោយពីធ្វេីសកម្មភាពរួច ជនសង្ស័ុយ បានដេីរមកអង្គុយនៅលេីគ្រែកន្លែងផឹកស្រាវិញ ហេីយបាននិយាយថា ចង់ចាប់ខ្ញុំទៅណា ក៏ចាប់ទៅ។ ខណៈ នោះប្រជាពលរដ្ឋ នៅជិត និងប្រជាការពារភូមិ បានឃាត់ចាប់ខ្លួនរួចបញ្ជូនអោយសមត្ថ កិច្ចប៉ូលិសប៉ុស្តិ៍ឃុំស្ពានត្នោតតែម្តង។
     បើតាមសមត្ថកិច្ចបញ្ជាក់ អំពើឃាតកម្មនេះ មូល ហេតុ ទំនាស់ពាក្យសម្ដីជាមួយគ្នាពេលផឹកស្រាស្រវឹង៕