សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ចំពោះទង្វើបុគ្គលឈ្មោះ អ៊ិច លិច


ដោយ:កវី/សៀមរាប៖ ដើម្បីចៀសវាងការភ័ន្តច្រឡំមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា និងឆ្លើយតបចំពោះការបង្ហោះវីដេអូ ស្តីពីទង្វើរបស់លោក អ៊ិច លិច កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បញ្ជាក់ជូនសាធារណជនជ្រាបថា ទង្វើរបស់បុគ្គល អ៊ិច លិច មិនស្ថិតនៅក្នុងម៉ោងធ្វើការងារ និងមិនស្ថិតក្រោមការបញ្ជារបេសកកម្មរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរានោះទេ។

សូមបញ្ជាក់ថា អ្វីដែលបានកើតឡើង កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ ជាលក្ខណៈបុគ្គលរបស់លោក អ៊ិច លិច ក៏មិនបានប្រើនូវឯកសណ្ឋានជាភ្នាក់ងារ ឬក៏ជាបុគ្គលិករបស់អាជ្ញាធរជាតិអប្សរា នេះជាការងារឯកជនរបស់ លោក អ៊ិច លិច ផ្ទាល់មិនពាក់ព័ន្ធជាមួយនិងការងាររបស់ស្ថាប័នឡើយ៕