ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាប្រគល់សម្ភារជូនភ្ញៀវទេសចរដែលភ្លេចឬជ្រុះនៅរមណីយ ដ្ឋានអង្គរ


សៀមរាប៖ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានប្រគល់សម្ភារមួយចំនួនដល់ភ្ញៀវទេសចរ ដែលបានភ្លេចឬជ្រុះនៅតាមតំបន់ប្រាសាទក្នុងរមណីយដ្ឋានអង្គរ។ សម្ភារដែលបានប្រគល់ជូនមានដូចជា កាបូបប្រាក់ ទូរសព្ទដៃ អត្តសញ្ញាណប័ណ្ណ កាតចាក់វ៉ាក់សាំង និងប្រាក់មួយចំនួន។

គួរបញ្ជាក់ថា ជារឿយៗភ្នាក់ងារទេសចរណ៍តែងតែរើសបាននូវសម្ភារឬរបស់របរមួយចំនួនដែលភ្ញៀវទេសចរបានជ្រុះ ឬភ្លេចនៅតាមប្រាសាទនានា។ នៅពេលបានឃើញរបស់ជ្រុះឬភ្លេច ភ្នាក់ងារទេសចរណ៍សហការជាមួយនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ដើម្បីស្វែងរកម្ចាស់របស់របរទាំងនោះ និងតែងតែបានប្រគល់របស់របរទាំងនោះជូនទៅម្ចាស់ដើមវិញ៕