ថ្នាក់ដឹកនាំនិងមហាជនប្រតិកម្ម ដោយបង្ហាញពីការថ្កោលទោសទៅលើឧកញ៉ាជាឈ្មួញដីម្នាក់ដែលប្រើភាសារជាន់ពន្លិចវប្បធម៍ខ្មែរ


ដោយ:កវី/សៀមរាប៖ ថ្នាក់ដឹកនាំកំពូលៗច្រើនរូប  រួមទាំងមហាជនរាប់លាននាន់ទៀត បានប្រតិកម្ម ដោយបង្ហាញពីការថ្កោលទោសទៅលើឧកញ៉ាគីម ហ៊ាង ដែលគេស្គាល់ថា ជាឈ្មួញដីដ៍ល្បីល្បាញម្នាក់។
   ការប្រតិកម្មរបស់ថ្នាក់ដឹកនាំ និងមហាជនបែបនេះ គឺបន្ទាប់ពីឧញ៉ាគីម ហ៊ាង តាមរយៈការ Live Face book ក្នុងកម្មវិធីជួបជុំមួយ កាលពីថ្មីនេះ។ ដែលក្នុងនោះឯកឧត្តម​ ហ៊ុន ម៉ានី ក៍ប្រតិកម្មចំពោះការលើក ឡើងរបស់ឧកញ៉ា គីម ហ៊ាង ដែលនិយាយប៉ះពាល់ដល់កេរ្ត៍មរតកដូនតាខ្មែរ អង្គរ សៀមរាបផងដែរ។
    ឯកឧត្តម​ ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្តែងការប្រតិកម្មយ៉ាងខ្លាំងចំពោះការលើកឡើងរបស់ឧកញ៉ា គីម ហ៊ាង ដែលជាអ្នករកស៉ីក្នុងវិស័យអចលនទ្រព្យ ដែលបាននិយាយមិនសមរម្យប៉ះពាល់ ដល់កេរ្ត៍មរតកដូន តាខ្មែរ នៅតំបន់អង្គរខេត្តសៀមរាប។

ឯកឧត្តម ហ៊ុន ម៉ានី ប្រតិកម្មដោយលើឡើងយ៉ាងដូច្នេះថា «សិទ្ធិក្នុងការបញ្ចេញមតិ និងគំនិត វាមិនខុសអ្វីទេ ប៉ុន្តែ ទី១ មិនគួឲ្យសិទ្ធិនោះ មានការប៉ះ ពាល់ដល់កិត្តិយសបុគ្គល ឬប្រមាទដល់ស្ថាប័ន ឬមន្រ្តីរាជការសាធារណៈ (អជ្ញាធរអប្សារា) រាប់រយនាក់ដែលបាន និងកំពុងបំពេញភារកិច្ច ក្នុងការថែរក្សាកេរ្ត៍មរតកដូនតាយើង ក្នុងក្របខណ្ឌដែលកំណត់ដោយ ច្បាប់។ ទី២ គំនិត ដែលចេញមកពីតែពីជ្រុងតែមួយ មិនបានឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងនៃស្ថានភាព ដែលតោងអ្នកបញ្ចេញមតិ (ដោយគ្មានការទទួលខុស ត្រូវនេះ) ពិចារណា។ កុំគិតថា មានតែគំនិតលោក ដែលត្រូវ។ការគិតគូរបស់រាជរដ្ឋាភិបាលមានលក្ខណៈ គ្របដណ្តប់ និងគ្រប់ជ្រុងជ្រោយ ដែលផលនៃការ សម្រេច បានជះជាវិជ្ជមានទៅដល់មនុស្សគ្រប់ ស្រ ទាប់ក្នុងសង្គម មិនសំដៅតែលើក្រុមណាមួយឡើយ។ ទី៣ ពាក្យថាស្រឡាញ់ជាតិ មានន័យ និងស្មារតីខ្ពង់ ខ្ពស់ណាស់ គួរណាយើងលើកតម្កើងអោយបានច្រើន និងរាល់ពេលវេលា។ វាមិនត្រឹមតែជាពាក្យសំដី ប៉ុន្តែជាការប្រតិបត្តិជាក់ស្តែង»។
     ចំណែកលោក សុខ ទូច ប្រធានបណ្ឌិតសភាកម្ពុជា ក៍បានចោទថា ឧកញ៉ា គីម ហ៊ាង ថាជាមនុស្សមិនគិតពីផលប្រយោជន៍ជាតិ និងដូនតាខ្មែរ ដែលបានបន្សល់ស្នាដៃដ៏មហាអស្ចារ្យដល់កូនខ្មែរជំនាន់ក្រោយ។
   ដោយឡែកលោកស្រាន់ សុខរុំ ហៅ អាចារ្យធំ អ្នកទ្រទ្រង់វប្បធម៍ខ្មែរ ក៍បានឡាយវីដេអូក្នុងផេករបស់ខ្លួនព្រលះឧកញ៉ារូបនោះមួយទំហឹងផងដែរ។
    លោកអាចារ្យធំ បាននិយាយថា ជីវិតឧកញ៉ា គីម ហ៊ាង មិនស្មើនឹងចម្រៀកនៃថ្មអង្គរវត្តមួយចម្រៀកនោះទេ ដូចនេះកុំព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនមានគំ និតទុច្ចរិតចង់បំផ្លាញកេរមរតកដូនតាខ្មែរអោយសោះ ។ លោកនឹងវិនាស! ក្រោមដំបូលសន្តិភាព ខ្មែររស់ឡើងវិញគ្រប់វិស័យ ពិសេសគឺវប្បធម៌ដែលជាដួងព្រលឹងជាតិខ្មែរ។
    ក្រៅពីថ្នាក់ដឹងនាំកំពូលៗ និងអ្នកទ្រទ្រង់វប្បធម៌ បង្ហាញការប្រតិកម្មនេះ គេឃើញមហាជនរាប់លាននាក់បញ្ចេញប្រតិកម្ម ដោយទាមទារអោយថ្នាក់ដឹកនាំចាត់វិធានការ ថ្កោលទោសដោយមិនអាចលើកលែង។
អ្នកខ្លះលើកឡើងថា ឧកញ៉ានេះត្រូវឆ្គួតនិងពាក្យជោគជ័យដើម្បីលុយចូលហោប៉ាវ។ អ្នកខ្លះនិយាយថា មនុស្សធុននឹងគេហៅថា បណ្ឌិតគំនិតឆ្កែ។ ឯខ្នះទៀតទាមទារអោយថ្នាក់លើដក គោរមងារជាឧកញ៉ាចេញ។
   សូមបញ្ជាក់ថា កាលពីថ្មីនេះក្នុងពិធីជួបជុំមួយក្នុងខេត្តសៀមរាប ឧក ញ៉ាគីម ហ៊ាង បានកាន់ក្បាលមីក្រូហើយស្រែកថា ចំណុចខ្សោយរបស់ខេត្តសៀមរាប មកពីកំណត់កំពស់នៃការសាងសង់ ហើយទាក់ទងនឹងវប្បធម៌អភិរក្សច្រើនពេក។ ក្រៅពីនោះឧកញ៉ារូបនេះ ក៍ប្រើភាសារស្រែកបែបវាយតម្លៃជាន់ពន្លិចទៅលើវប្បធម៌ខ្មែរយ៉ាងច្រើនថែមទៀត។ ចំណុចទាំងនេះហើយ ដែលធ្វើអោយមហាជន ទាមទារអោយមានការថ្កោលទោស ដោយមិនអាចលើកលែង៕