សត្វទន្សោងមួយក្បាល ត្រូវក្រុមព្រានសម្លាប់នៅក្នុងព្រៃសហគមន៍ សង្ឃរុក្ខវ័ន


ឧត្តរមានជ័យ៖ ដោយ/កវី៖ សត្វទន្សោងឈ្មោលមួយក្បាល​ ត្រូវក្រុមព្រានវាយសម្លាប់ ក្រោយពីជាប់អន្ទាក់​ជាច្រើន​ថ្ងៃ ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន។
    សត្វទន្សោងខាងលើនោះ ត្រូវបាន​កម្លាំង​ការពារ​ព្រៃ ឈើ​សហគមន៍​ដើរល្បាត​ប្រទះឃើញ ស្ថិត​ភូមិសាស្ត្រ​ព្រៃ​សន្លុង ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែងខេត្ត​ ឧ​ត្ត​រម​មានជ័យ កាលពីព្រឹក​ថ្ងៃទី​១៨​កុម្ភៈ ២០២២​ ។​
    ព្រះសង្ឃមានឈ្មោះក្នុងបណ្តាញហ្វេសប៊ុកថា Em So Ann ដែលគេស្គាល់ថា ជាព្រះសង្ឃកំពុងការពារព្រៃឈើនិងសត្វព្រៃ ក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័នបានសរសេរថា សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល ដែល​បាន​ងាប់​នេះ បានបន្ទាប់ជាប់អន្ទាក់​របស់​ព្រាន ជើង​ក្រោយ ផ្នែក​ខាងស្តាំ ហើយបាន​ដាច់ចេញពី​អន្ទាក់​រត់​អស់​ជាច្រើន​ថ្ងៃ​។ ព្រាន​បាន​នាំ​សត្វ​ឆ្កែ​តាមរកនិង​ដេញ​ខាំ​ឱ្យ​រងរបួស រួម​នឹង​ព្រាន​វ៉ៃ​ថែម​ផង​នោះ ធ្វើ​ឲ្យ​ងាប់​តែម្តង​។​ ព្រះអង្គបញ្ជាក់ថា ព្រៃសហគមន៍សង្ឃរុក្ខវ័នក្នុងមូលដ្ឋានខេត្តឧត្តរមានជ័យ គឺជាជម្រកសត្វព្រៃគ្រប់ប្រភេទ។ ព្រៃឈើ រួមទាំងសត្វព្រៃ ក្នុងពេលនេះ កំពុងរកការកាប់បំផ្លាញ និងតាមប្រមាញ់បាញ់សម្លាប់ក៍ដូចជាសម្លាប់ដោយវិធីផ្សេងៗជាច្រើនប្រភេទ។ ក្នុង នាមជាព្រះសង្ឃ និងជាអ្នកការពារសត្វ និងព្រៃឈើ ព្រះអង្គ ទទូចសុំអោយអាជ្ញាធរមានសត្ថកិច្ច គ្រប់ជាន់ ថ្នាក់មេត្តជួយការពារ និងសហការអោយមានប្រសិទ្ធិភាព បើមឲនដូច្នេះទេ សត្វនិងព្រៃឈើនៅតំបន់ខាង លើ អាចនឹងរលាយបាត់បង់ជាក់ជាមិនខាន។
   ព្រះអង្គបន្ថែមថា សត្វ​ទន្សោង​ដែលងាប់ក្រោមស្នដៃព្រាន ត្រូវបាន​ដឹកយក​ទៅ​ទីស្នាក់ការ​កណ្តាល​សហគម​ន៍​សង្ឃ​រុក្ខា​វ័ន ដើម្បី​ធ្វើ​ពិធី​បង្សុកូល និង​កប់​នៅ​ទីនោះ​៕​