សង្ស័យស្រវឹងស្រា បុរសជនជាតិចិនម្នាក់បើកម៉ូតូធ្លាក់ស្ទឹង ឈ្លក់ទឹកស្លាប់

ឯដោយ:កវី/សៀមរាប៖ បុរសជនជាតិបំរើការនៅព្រលានយន្តហោះថ្មីម្នាក់ បានស្លាប់បន្ទាប់ពីស្រវឹងស្រាជោក ជាំបើកម៉ូតូហួសផ្លូវធ្លាក់ចូលស្ទឹង។
     ហេតុការបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះ កើតឡើងកាលពីម៉ោង០៤:០០ព្រឹក ថ្ងៃទី២១ខែកុម្ភះឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងស្ទឹងសៀមរាប ស្ថិត ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្ត សៀមរាប។
    របាយការណ៍របស់សមត្ថកិច្ចបង្ហាញថា មានករណីគ្រោះថ្នាក់ចរាចរ បង្កឡើងដោយខ្លួនឯង បើកបរម៉ូតូម៉ាក HONDA scopy ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 1J-៥៨១៤ បណ្តាលឲ្យស្លាប់។ សពជនរងគ្រោះឈ្មោះ JIA ZEMING ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបុគ្គលិកព្រលានយន្តហោះថ្មី ជនរង គ្រោះ កាន់លិខិតឆ្លងដែនលេខEJ១៧៨៨៦៦៧ ស្នាក់នៅភូមិប្រវាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្ត សៀមរាប។
    របាយការណ៍បង្ហាញទៀតថា  តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ និង សមត្ថកិច្ចជំនាញដែលបានធ្វើកោសល្យវិច័យ សាកសពស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន មិនមានពាក់ព័ន្ធនិងបទល្មើសព្រហ្ម ទណ្ឌអ្វីឡើយ។ មូលហេតុបើកបរក្នុងស្ថានភាពស្រវឹងបើកហួសផ្លូវបណ្តាលឲ្យធ្លាក់ទឹកស្ទឹងស្លាប់។
សាកសពសមត្ថកិច្ចបញ្ជូនទៅតម្កល់ទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញដើម្បីរងចាំការសម្រេចពីក្រុមគ្រួសារ និង ស្ថានទូត៕