អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំប្រចាំខែកុម្ភ: និងចុះតាមការដ្ឋាននានាក្នុងរមណីដ្ឋានអង្គរ


សៀមរាប៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធនានា បានចូលរួមក្នុងកិច្ចប្រជុំ និងចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។
គោលបំណងសំខាន់នៃសកម្មភាពនេះ គឺដើម្បីត្រួតពិនិត្យ និងផ្តល់យោបល់បច្ចេកទេសមួយចំនួន សម្រួលកិច្ចការងារមួយចំនួនឱ្យមានភាពរលូន ទទួលបានប្រសិទ្ធភាព និងនិរន្តរភាព។

នាឱកាសនោះឯកឧត្តមអគ្គនាយក ក៏បានណែនាំថ្នាក់ដឹកនាំគ្រប់នាយកដ្ឋានគួរប្រើយន្តការមួយដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពការងារឱ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសធ្វើការផ្លាស់ប្ដូរយោបល់ ក្នុងការអនុវត្តកិច្ចការងារក្នុងជំហ៊ានបន្តបន្ទាប់ទៀតឱ្យកាន់តែប្រសើរ៕