សត្វស្មោញជាប្រភេទសត្វកម្រ កំពុងបន្តរស់នៅច្រើនក្នុងតំបន់បឹងទន្លេ សាប ខេត្តបាត់ដំបង

ដោយ:កវី/បាត់ដំបង÷សត្វស្លាបដ៍កម្រ ជាប្រភេទសត្វស្មោញ កំពុងបន្តរស់នៅ ក្នុងដែនអភិរក្សសត្វ ស្លាប( រ៉ាមសារព្រែកទាល់ )ខេត្តបាត់ដំបង ខណ: សត្វកម្រជិត១០ប្រភេទទៀត ស្ទើតែផុតពូជ។
    មន្ត្រីអង្គការអភិរក្សបឹងទន្លេសាបបានថ្លែងថា  ចាប់ តាំងពីឆ្នាំ ២០០៨មក គេសង្កេតឃើញមានសត្វស្លាបចំនួន ១០ប្រភេទដែលជាសត្វរងគ្រោះខ្លាំងបំផុតបាននឹងកំពុងរស់នៅក្នុងដែនអភិរក្សជីវ:ចម្រុះរ៉ាមសារព្រែកទាល់ ក្នុងខេត្តបាត់ដំបង ហើយត្រូវបានមន្ត្រីជំនាញ រួមជាមួយអង្គការដៃគូរួមគ្នាទប់ស្កាត់ និងអភិរក្សឡើងវិញ។

  សត្វកម្រទាំងនេះ ប្រឈមនិងរងគ្រោះដោយការតាមប្រមាញ់មកធ្វើជាម្ហូបពីហ្វូងមនុស្សផងដែរ នៅអំ ឡុងឆ្នាំ ២០០៨ មានដូចជា: សត្វស្មោញ, សត្វត្រដក់តូច, ត្រដក់ធំ, សត្វទុងប្រផេះ, សត្វចង្កៀលខ្យង, រនាលពណ៌, ពពូលទឹក, សត្វក្ងខ្លួនស សត្វអង្កត់ខ្មៅ និងសត្វអកត្រីប្រផេះជាដើម។
    បច្ចប្បុន្នសត្វស្លាបដែលកំពុងបន្តរស់នៅក្នុងដែនអភិរក្សបឹងទន្លេសាប ចែកចេញជា ៣ប្រភេទ ក្នុងនោះមានប្រភេទសត្វដោយសម្បូរ ប្រភេទសត្វដោយបង្គួរ និងប្រភេទសត្វដ៏កម្រនៅប៉ែកអាសុីអគ្នេយ៍។
    មន្ត្រីសហគមន៍អេកូទេសចរណ៍តំបន់បឹងទន្លេសាបបានបញ្ជាក់ថា ប្រភេទសត្វស្មោញ គឺក្នុងចំណោមសត្វស្លាបដែលរងគ្រោះទាំង១០ប្រភេទខាងលើបន្ទាប់ ពីមានគោលការណ៍អភិរក្សពីរាជរដ្ឋាភិបាលចាប់តាំង ពីឆ្នាំ ២០០១មក មន្ត្រីជំនាញបានរកឃើញជម្រកសត្វស្មោញរស់នៅលើដើមឈើតែ ២ដើមប៉ុណ្ណោះ ស្មើនឹងមេពូជចំនួន ៥០០ក្បាល។ ធម្មជាតិរបស់សត្វស្មោញវាកាច់សំបុកពងកូននៅរៀងរាល់អំឡុងខែតុលា។  
  ក្រោយរាជរដ្ឋាភិបាល ក៏ដូចជាអង្គការដៃគូបានផ្តោតយកចិត្តទុកដាក់លើការថែរក្សា និងអភិរក្សសត្វស្លាបទាំងអស់មក ក្រៅពីសត្វស្មោញ ក៏មានពូជសត្វចំនួន ៩ប្រភេទទៀត មានចំនួនកើនឡើងជាបន្តបន្ទាប់ផងដែរ ថែមទាំងបានក្លាយជាមេដែកមួយក្នុងការទាក់ ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យចាប់អារម្មណ៍ចូលមកទស្សនាដែនទឹកភូមិសាស្ត្រខេត្តបាត់ដំបង យ៉ាង ច្រើនគួរឲ្យគាត់សម្គាល់ផងដែរ៕