ក្រុមអ្នកជំនាញការនៃអាយស៊ីស៊ី-អង្គរ បន្តចុះពិនិត្យតាមការដ្ឋានជួសជុលក្នុងរមណីយដ្ឋានអង្គរ


សៀមរាប៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដោយមានការចូលរួមពីលេខាធិការ ដ្ឋានអាយស៊ីស៊ី-អង្គរ ថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិអប្សរាផងនោះ បានចុះត្រួតពិនិត្យការងារជួសជុលតាមការដ្ឋានប្រាសាទមួយចំនួនដូចជា ប្រាសាទលលៃ ប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទបាតជុំ និងប្រាសាទប្រែរូប៕