ក្រុមអ្នកជំនាញការចំពោះកិច្ចអាដ ហុក នៃអាយស៊ីស៊ី-អង្គរ បន្តចុះពិនិត្យតាមការដ្ឋានជួសជុល មួយចំនួនទៀត ក្នុងរមណីយដ្ឋានអង្គរ


សៀមរាប៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ក្រុមអ្នកជំនាញការចំពោះកិច្ចអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងក្រុមការងារជំនាញអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យតាមការ ដ្ឋានមួយចំនួនរួមមាន៖ ប្រាសាទបន្ទាយស្រី ព្រះលានជល់ដំរី និងប្រាសាទចម (ព្រះពិធូ) ។

សូមជម្រាបថា រហូតមកដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២នេះ មានរយៈពេល៤ថ្ងៃហើយ ដោយចាប់ផ្តើមពីថ្ងៃទី១៦ ខែមីនា ដែលអ្នកជំនាញការអាយស៊ីស៊ី-អង្គរ (ICC-Angkor) បានចុះពិនិត្យ នៅតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ មុនឈានចូលកិច្ចប្រជុំបច្ចេកទេសលើកទី៣៥ និងកិច្ចប្រជុំពេញអង្គលើកទី២៨ នៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២២ខាងមុខ៕