អគ្គនាយកអាជ្ញាធរជាតិអប្សរាអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត នៅប្រាសាទ ចៅសាយ ទេវតា


សៀមរាប៖ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងមន្ត្រីអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២នេះ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍សៀមរាបសង្រ្កានឆ្នាំ ២០២២ នៅបរិវេណប្រាសាទចៅសាយ ទេវតា។

ក្នុងកម្មវិធីបើកព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត មានការអញ្ជើញចូលរួមពី ឯកឧត្តមអ៊ាន ឃុន ប្រធានក្រុម ប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល ខេត្តសៀមរាប  អភិបាលរងខេត្ត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញ និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត នឹងរៀបចំរយៈពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៦ ខែមេសា ឆ្នាំ២០២២។ កម្មវិធីបែបសាសនា និងកម្មវិធីកម្សាន្តសប្បាយជា ច្រើន ត្រូវបានរៀបចំក្នុងព្រឹត្តិការណ៍នេះ ក្នុងនោះ ភូមិសង្រ្កាន្ត រៀបចំធ្វើនៅបរិវេណប្រាសាទចៅសាយ ទេវតា និងប្រាសាទធម្មនន្ទ៕