ទេសចរចាប់ផ្តើមដើរកម្សាន្តតាមប្រាសាទនាឱកាសចូលឆ្នាំថ្មី


សៀមរាប៖ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នេះ ភ្ញៀវទេសចរជិតឆ្ងាយ បានចាប់ផ្តើមដើរកម្សាន្តនៅតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ទេសចរទាំងនោះ ច្រើនដើរកម្សាន្តជាលក្ខណៈគ្រួសារ អមជាមួយទិដ្ឋ ភាពសប្បាយរីករាយ ខណៈដែលឆ្នាំនេះ រាជរដ្ឋាភិ បាល បានបើកឱ្យដើរកម្សាន្ត និងរៀបចំពិធីនានាបានជាប្រក្រតីឡើងវិញ ក្រោយខកខានរយៈពេល២ឆ្នាំមកនេះ ដោយសារបញ្ហាជំងឺកូវីដ១៩ ជាសកល។ ទន្ទឹមនឹងនោះ ខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ដែលបង្កើតជាកម្មវិធីកម្សាន្តចម្រុះបែប ទាក់ទាញទេសចរជិតឆ្ងាយមកកម្សាន្តខេត្តនាទិសនិរតីមួយនេះ អមដោយរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលប្រមុខរាជរដ្ឋាភិបាលសម្ដេច តេជោ ហ៊ុន សែន ទើបនឹងសម្ពោធកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ៕