អាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល តួនិរតីរបស់ប្រាសាទលលៃ


សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះតួនិរតីរបស់ប្រា សាទលលៃ ដែលមានសភាពទ្រុឌទ្រោម កំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។

ការងារជួសជុលដែលបានចាប់ផ្តើមពីខែមិនាឆ្នាំ ២០ ២២មកនោះ ក្រុមអ្នកបច្ចេកទេសបាននឹងកំពុងអនុវត្តការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ពន្ធខឿនផ្នែកខាងក្រោម រៀបពង្រឹងសសរផ្អោបតាមទ្វារដើម្បីទប់ទ្រទម្ងន់ផ្តែរខាងលើ ធ្វើការពង្រឹងផ្ទាំងរចនាសម្ពន្ធឥដ្ឋដែលប្រេះនិងពុកផុយ បិទស្នាម ប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើការទប់ទ្រលំនឹងតួប្រាសាទ ដោយប្រើគ្រោងដែកពីខាង ក្នុង។ 

ការងារជួសជុលនេះ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២២ខាងមុខ៕