ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាទទួលស្វាគមន៍ព្រះអង្គ គូ សុភាព មកទស្សនារមណីយដ្ឋានអង្គរ


សៀមរាប៖ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯក ឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍ ភិក្ខុ វជិវប្បញ្ញោ គូ សុភាព ដែលព្រះអង្គមានព្រះទ័យស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។ ក្នុងដំណើរទស្សនកិច្ចដែលមានការពន្យល់បង្ហាញដោយឯកឧត្តម ហង់ ពៅ ភិក្ខុ វជិវប្បញ្ញោ គូ សុភាព បានស្វែងយល់ពីការងារគ្រប់គ្រងទឹក ការគ្រប់គ្រងនិងរៀបចំផ្តល់សេវាកម្មទេសចរណ៍ ព្រមទាំងការងារជួសជុលប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរផងដែរ៕