អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំប្រជុំតាមដានការងារនៅតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ ប្រចាំខែមេសា


សៀមរាប៖ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធនានា បានចូលរួមក្នុងកិច្ចប្រជុំការងារតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដើម្បីពិនិត្យសម្រេចការងារ សម្របសម្រួលកិច្ចការងារឱ្យមានភាពរលូន មានប្រសិទ្ធភាពនិងនិរន្តរភាព ព្រម ទាំងវឌ្ឍនភាពការងារនៅតាមការដ្ឋាននានានៅក្នុងរមណីយដ្ឋានអង្គរកន្លងមក នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២