អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលា ស្តីពី កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈអភិរក្សថ្ម


សៀមរាប៖នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមអភិរក្សថ្ម និងអង្គការ GIZ បានរៀបចំសិក្ខាសាលាមួយស្តីពី បណ្តុះបណ្តាលវិជ្ជាជីវៈអភិរក្សថ្ម ដល់មន្រ្តី បុគ្គលិក ចំនួន៥០នាក់ នៅសាលប្រជុំលលៃ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីអភិវឌ្ឍធនធានមនុស្ស លើវិស័យបេតិកភណ្ឌវប្បធម៌ ក៏ដូចជាដើម្បីផ្តល់នូវជំនាញបច្ចេកទេសបន្ថែម សំដៅពង្រឹងសមត្ថភាពដល់មន្រ្តី បុគ្គលិកជំនាញ នៃអាជ្ញាធរជាតិអប្សរា ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នៃអាជ្ញាធរជាតិអប្សរា និងតាមប្រព័ន្ធអនឡាញ ZOOM meeting ផងដែរ៕