ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ប្រគល់សម្ភារជូនភ្ញៀវទេសចរដែលភ្លេច ឬជ្រុះនៅរមណី យដ្ឋានអង្គរ


សៀមរាប៖ ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា ដែលប្រចាំការនៅតាមប្រាសាទក្នុងរមណី យដ្ឋានអង្គរបានរើស និងរក្សាទុកសម្ភារមួយចំនួន ព្រម ទាំងបានប្រគល់ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលភ្លេច ឬជ្រុះ។ សម្ភារដែលបានប្រគល់ជូនមានដូចជាកាតាប កាបូបប្រាក់ ទូរសព្ទដៃ កាមេរ៉ា កាតធានាគារ ឆ្នាំងសាកទូរសព្ទ Power bank សោម៉ូតូ ប័ណ្ណចូលទស្សនាប្រាសាទ លិខិតឆ្លងដែន មួក និងប្រាក់មួយ ចំនួន។

ជារឿយៗភ្នាក់ងារទេសចរណ៍តែងតែរើសបាននូវសម្ភារ ឬរបស់របរមួយចំនួនដែលភ្ញៀវទេសចរបានជ្រុះ ឬភ្លេចនៅតាមប្រាសាទនានានៅក្នុងរមណីយ ដ្ឋានអង្គរ។ ក្រោយពេលប្រទះឃើញ ភ្នាក់ងារទេស ចរណ៍បានសហការជាមួយនគរបាលការពារបេតិ កភណ្ឌ នគរបាលទេសចរណ៍ដើម្បីស្វែងរកម្ចាស់ និងបានប្រគល់ជូនទៅម្ចាស់ដើមវិញ៕