សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលសង្រ្គោះខឿនព្រះលានជល់ដំរី តាមបណ្តាចំណុចដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
ការងារជួសជុលដែលជាផ្នែកមួយនៃគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិបេតិ កភណ្ឌវប្បធម៌នៃប្រទេសកូរ៉េ (Korea cultural heritage foundation) បានធ្វើឡើងលើទីតាំងចំនួន២ផ្សេងគ្នាគឺ មួយស្ថិតនៅផ្នែកខាងជើងប្រវែង ២៣ម៉ែត្រ និងមួយទៀតនៅផ្នែកខាងត្បូងប្រវែង៨ ម៉ែត្រ។
ក្នុងដំណើរការជួសជុល ក្រុមអ្នកបច្ចេកទេស ផ្តោតការអនុវត្ត លើការងារសំខាន់ៗមួយចំនួនដូចជា៖ ធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម និងរៀបផ្គុំជញ្ជាំងនៃខឿនឡើងវិញតាមទម្រង់ដើម។
ការជួសជុលនេះ គ្រោងប្រើពេល ៣ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២១៕






