ក្រុមហ៊ុន ជេនីស៊ីសហូមសឹបផ្លាយ និងក្រុមហ៊ុន JOMOO KITCHEN & BATH ឧបត្តម្ភសម្ភារៈបន្ទប់ទឹកជូនដល់អាជ្ញាធរជាតិអប្សរា


សៀមរាប៖ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងសហការី ទទួលជួប លោក ឃឹម ចាន់ថុល ប្រធានគ្រប់គ្រងផ្នែកលក់ និងទីផ្សារ ដែលជាតំណាង លោក លឹម សេង នាយកគ្រប់គ្រងក្រុមហ៊ុន ជេនីស៊ីសហូមសឹបផ្លាយ និង ក្រុមហ៊ុន JOMOO KITCHEN & BATH ក្នុងឱកាសការប្រគល់-ទទួលអំណោយសម្ភារៈបន្ទប់ទឹករវាងក្រុមហ៊ុន ជេនីស៊ីសហូមសឹបផ្លាយ និងក្រុមហ៊ុន JOMOO KITCHEN & BATH ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីជាការរួមចំណែក និងលើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរាដែលបានខិតខំបំពេញការងារយ៉ាងច្រើនលើផ្នែកវិស័យបេតិកភណ្ឌ។

សម្ភារៈបន្ទប់ទឹកទាំង១១មុខ ដែលក្រុមហ៊ុនជេនីស៊ីសហូមសឹបផ្លាយ និងក្រុមហ៊ុន JOMOO KITCHEN & BATH ប្រគល់ជូនអាជ្ញាធរជាតិអប្សរារួមមាន៖ បង្គន់ចំនួន៣៧ ខ្សែបញ្ចូលទឹកចំនួន៣៧ខ្សែ ខ្សែអនាម័យចំនួន៣៧ខ្សែ បង្គន់នោមបុរស-ធម្មតាចំនួន១២ឈុត បង្គន់នោមបុរស-អូតូចំនួន០៣ឈុត ចានឡាបូព្យួជញ្ជាំងចំនួន១១គ្រាប់ ឡាបូជើងដំរីចំនួន០១ឈុត រ៉ូប៊ីណេទឹកត្រជាក់ចំនួន២៩គ្រាប់ ផ្កាឈូកងូតទឹកចំនួន០៧ឈុត វ៉ានបិតបើកទឹកចំនួន៤៣គ្រាប់ និងវ៉ានបិតបើកទឹកចំនួន២៣គ្រាប់។

អាជ្ញាធរជាតិអប្សរា សូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុនជេនីស៊ីសហូមសឹមផ្លាយ និងក្រុមហ៊ុន JOMOO KITCHEN & BATH ដែលបានឧបត្ថម្ភសម្ភារៈបន្ទប់ទឹក ជូនអាជ្ញាធរជាតិអប្សរា ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព និងសន្សំសំចៃទឹកនៅអាជ្ញាធរជាតិអប្សរា៕