បង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់របស់មេឈ្មួញជើងខ្លាំងឈ្មោះ ព្រុំវុទ្ឋី ហៅធី


ព្រះវិហារ៖ កម្លាំងរដ្ឋបាលព្រៃឈើផ្នែករវៀង នៅ ថ្ងៃទី ០១ខែមិថុនាឆ្នាំ២០២២នេះ បានបង្ក្រាបរថយន្តដឹក ឈើល្មើសច្បាប់របស់មេឈ្មួញឈ្មោះព្រុំ វុទ្ធី ហៅធី តាមបញ្ជាលោកវុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិ ហារ។
    ការបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់របស់មេឈ្មួញដុះស្លែដោយទាន់ហន្តបែបនេះ គឺបន្ទាប់ពីមានប្រតិកម្មពីលោកវុធ សាវី បញ្ជាអោយបង្ក្រាបខាងតែបាន ក្រោយពីក្រុមឈ្មួញមួយចំនួនតូចយកឈ្មោះលោកទៅកាងបទល្មើស និងមហាជនលើកឡើងតៗគ្នាថា លោកវុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ នៅពីក្រោយបទ ល្មើសនៃការដឹកជញ្ជូនឈើ។
      លោក ស៊ុំ សុវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានអោយដឹងថា នៅវេលាម៉ោង១២ នឹង៣០នាទីថ្ងៃទី០១ខែមិថុនា កម្លាំជំនាញបានស្ទាក់ចាប់រថ
យន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ហៅ ធី ដោយយករថយន្តពាំងពីមុខទើបរថយន្តដឹកឈើនេះព្រមឈប់។ ក្រោយពេលបង្ក្រាប បានរឹបអូសវត្ថុតាង មានឈើនឹងរថ យន្ត យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្ត។
     ជុំវិញការបង្ក្រាបរថយន្តដឹកឈើល្មើសច្បាប់របស់មេឈ្មួញបំផ្លាញព្រៃឈើឈ្មោះ(ធី)លោកវុធ សាវី ព្រះ រាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះ វិហារ បានបញ្ជាក់ដល់អ្នកសារព័ត៍មានយ៉ាងច្បាស់ថា រូបលោកមិនដែលមានបងប្អូនឬសាច់ញាតិជាមួយអ្នករកសុីបទល្មើសព្រៃឈើខុសច្បាប់លើយ។ លោកថា ត្រឹមអាហារហូបចុកមួយថ្ងៃ៣ពេល នឹងរបស់ប្រើ ប្រាស់មួយចំនួន លោកអាចមានសមត្ថភាព មិនបាច់ទៅរកសុីរបរខុសច្បាប់លើយ។ជាមួយ គ្នានោះផងដែរ បានស្នើសុំ អោយលោកប្រធានមន្ទីរបរិស្ថានខេត្ត នឹងលោក នាយខណ្ឌ័រដ្ឋបាលព្រៃឈើ បង្ក្រាបបទល្មើសព្រៃឈើអោយប្រសិទ្ឋភាព។
     សូមបញ្ជាក់ថា មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ជាមេឈ្មួញជើងខ្លាំងប្រចាំខេត្តព្រះវិហារ ជិត២០ឆ្នាំមកហើយ មិន សូវមានសមត្ថកិច្ចណាហ៊ានបង្ក្រាបរថយន្តដឹកឈើរបស់គេឡើយ។ ក្រៅពីនោះជនខាងលើ តែងតែជេរ ប្រមាថដល់អ្នកសាព័ត៍មានណា ដែលហ៊ានតាមប្រម៉ាញ់ថតរូប ឬរាយការណ៍ដល់សមត្ថកិច្ចពីការ ដឹក ឈើល្មើសច្បាប់របស់គេ ។
     ក្រៅពីជនបំផ្លាញព្រៃឈើឈ្មោះ ធី ក៍នៅមានមេឈ្មួញជើងខ្លាំងផ្សេងៗជាច្រើនទៀត ដែលកំពង់ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកជយ័សែន នឹងស្រុករវៀង យកទៅលក់អោយដេប៉ូចែអូន នៅខេត្តកំពង់ធំ។ ក្នុងនោះមានមេឈ្មួញឈ្មោះខ្លា ម្នាក់ ទៀត កំពុងមានលោកឧត្តមសេនិយ៍ផ្កាយ១ម្នាក់កាងពីក្រោយ។
    ចាំមើលថា សមត្ថកិច្ចហ៊ានបង្ក្រាបរថយន្តដឹកឈើឈ្មោះខ្លានេះដែរ ឬយ៉ាងណា៕