ជម្លោះរឿងដីក្នុងរង្វង់គ្រួសារ ឈានដល់ចុះអនុវត្តដីកា សម្រេចរក្សាការពារលើក្បាលដីចំនួន៤

sdr


សៀមរាប៖ ដោយ:កវី៖ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប 
នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២  បានដឹកនាំសមត្ថកិច្ចចុះអនុវត្តដីកាសម្រេចរក្សាការពារលើក្បាល ដីចំនួន៤ ស្ថិតក្នុង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
    ការសម្រេចចុះអនុវត្តដីកាបែបនេះ ក៍ព្រោះតែផ្តើមចេញពីការលោភលន់ ក្នុងរង្វង់គ្រួសារ ដោយភាគីខាងប្អូន ឃុបឃិតលួចធ្វើប្លង់ដីផ្ទេរកម្មសិទ្ធិអោយទៅ អ្នកដទៃ។
    ម្ចាស់បំណុលមានឈ្មោះ អ៊ុក ឱសិល ភេទស្រី រស់នៅភូមិឃុំខាងលើត្រូវជា ម្តាយ និងមានកូនប្រុសឈ្មោះ ស្វាង សីហា តំណាងដើមបណ្តឹង។ ចំណែកសហកូនបំណុល ទី១ ឈ្មោះ តូច កត្តា ភេទស្រី . ទី២ ឈ្មោះ ស្វាង សេរីសុភា ភេទស្រី
ទី៣ ឈ្មោះ ស្វាង រស្មី ភេទប្រុស ។
   ប៉ុន្តែការអនុវត្តដីការក្សាការពារ មិនបានសម្រេចនៅឡើយទេ ដោយសារនៅថ្ងៃបន្ទាប់ មានភាគីមិនស្គាល់អត្តសញ្ញាណ ចេញមករារាំងមិនអោយបិទដីកានៅលើក្បាលដី។
     ដីកាសម្រេចរក្សាការពារ របស់សាលាដំបូងខេត្ត សៀមរាប លេខ៧៤.ពសរវ/ឈ បញ្ជាក់ថា ចាត់ចែងជាបណ្តោះអាសន្នដោយហាមឃាត់សហកូនបំណុលមិនអោយលក់ដូរ.ជួល.ផ្ទេរសិទ្ធិកម្មសិទ្ធិ.ដាក់បញ្ចាំ. ដាក់ធានា.ធ្វើប្រទានកម្ម.ធ្វើបណ្តាំមរតក អោយតតិយ ជនណាមួយផ្សេងទៀត នងហាមចាក់ដីឈូសឆាយ សាងសង់សំណង់ផ្សេងៗលើអចលនវត្ថុដូចខាងក្រោម ។ ដីទំហំ ៣៩៩៧ ម៉ែត្រការ៉េ ក្បាលដីលេខ ៥៣១៥ , ដីទំហំ ៣៨៤០ ម៉ែត្រការ៉េ ក្បាលដីលេខ ៥៣១៦ ,ដីទំហំ៨៦៨ ក្បាលដីលេខ ៥៣១៧ និង
ដីទំហំ ១៦៥៧ ម៉ែត្រការ៉េ ក្បាលដីលេខ៣០២៩ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប.។
    លោក ឡុង សារ៉ាត់ អាជ្ញាសាលាដែលបានចុះអនុវត្តផ្ទាល់បានអោយដឹងថា ដោយសាក្បាលដីទាំង៤ខាងលើ កំពុងដំណើរការប្តឹងផ្តល់នៅតុលាការ ហើយសហកូនបំណុល នាំគ្នាចាក់ដី ឈូសឆាយ សាងសង់ ទើបចៅក្រមសម្រេចចេញដីការក្សាការពារបែបនេះ។ លោកបន្តថា ការចុះមកអនុវត្តដីកាសម្រេចនេះ ថ្វីត្បិតយើងមិនអនុវត្តរុះរើដោយបង្ខំ តែក៍មិនអនុញាតិអោយធ្វើសកម្មភាពណាមួយបន្តទៀតដែរ លុះត្រាតែមានដីកាសម្រេចជាថ្មី ពីស្ថាប័នតុលាការ។
    តំណាងដើមបណ្តឹង លោក ស្វាង សីហា បានបរិយាយថា ដើមចមដែលនាំអោយមានការប្តឹងផ្តល់រហូតតុលាការចេញដីការក្សាការពារបែបនេះគឺនៅចុង ឆ្នាំ២០១៧ ក្រោយរដ្ឋាភិបាលកាត់ឆ្វៀលដីមួយផ្នែកចេញពីតំបន់អប្សរា ។ ពួកគាត់ជាបងប្អូនបង្កើតទាំង៧នាក់ បានធ្វើកិច្ចសន្យាមួយ ដើម្បីចែងចែកដីធ្លីឲ្យស្មើៗគ្នា ដោយប្រគល់អោយឈ្មោះ ស្វាង សេរីសុភា និង ឈ្មោះ តូច កត្តា ជាអ្នករត់ច្បាប់ ។ ពេលកំពុងដំណើរការឈ្មោះតូច កត្តា បានដឹកដៃម្តាយ(ជរា)ទៅផ្តិតមេដៃបញ្ចាំដី១កន្លែងយកលុយ ១ម៉ឺនដុល្លារពីឈ្មោះវង្ស ជិនឡាយ។ លោកបន្តថា លុះពេលក្បាលដីទាំងនោះចេញជាប្លង់កម្មសិទ្ធិ(ប្លង់រឹង)មិនមានឈ្មោះពួកគាត់ជាបងប្អូន បែជាមានតែឈ្មោះតូច កត្តា ឈ្មោះអ្នកផ្សេងនិងឈ្មោះអ្នកទទួលបញ្ចាំទៅវិញ ហើយអ្នកផ្សេងទាំងនោះបានបំបែកជាឡូត៍សម្រាប់លក់បន្តថែមទៀត អីចឹងហើយទើបម្តាយ (សហដើមបណ្តឹង)ប្តឹង ហើយតុលាការចេញដីការក្សាការពារបែបនេះ។ លោកស្វាង សីហា បញ្ជាក់ថា ករណីនេះ ម្តាយរួមទាំងបងប្អូនក្នុងរង្វង់គ្រួសារ រំពឹងថា តុលាការនឹងជួយផ្តល់យុត្តធម៍ដល់ពួកគាត់។
    នៅរសៀលថ្ងៃទី១១ខែមិថុនានេះ គ្រាដែលអាជ្ញាធរភូមិ.សង្កាត់ រួមទាំងសមត្ថកិច្ចមូលដ្ឋាន ចុះទៅបិទដីការក្សាការពារលើក្បាលដីទំនាស់ គេឃើញបុរសពីរនាក់និងស្ត្រីម្នាក់ចេញមករារាំងមិនអោយបិទដីកានោះឡើយ ថែមទាំងគំរាមប្តឹងអាជ្ញាធរនិងសមត្ថកិច្ចទៀត ផង។ អ្នកទាំង៣ដែលចេញមករារាំងនោះ មិនអនុញាតិអោយស្គាល់ឈ្មោះ និងស្គាល់អត្តសញ្ញាណថាខ្លួនជាអ្នកណានោះដែរ បើទោះបីក្រុមអ្នកកាសែតសុំការអនុញាតិធ្វើបទសម្ភាសន៍ក៍ដោយ។
    ក្នុងករណីអនុវត្តដីកាសម្រេចខាងលើនេះ មិនមានវត្តមានសហកូនបំណុលណាម្នាក់ចូលរួមនោះឡើយ។អង្គភាពសារព័ត៌មាន សៀមរាប ធូដេ រងចាំបកស្រាយចំពោះការប្រតិកម្មរបស់គូភាគី រាល់ម៉ោងធ្វើការ៕

sdr
sdr
sdr
dav
sdr