លោកសោម សមសក្ត័ នាយកទីចាត់ការ ហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវស្ត្រីម្នាក់ប្តឹងពី បទប៉ុនប៉ងមនុស្ស ឃាត


ដោយ:កវី/សៀមរាប៖ លោកសោម សមសក្ត័ នាយកទីចាត់ការ ហិរញ្ញវត្ថុនៃសាលាខេត្តសៀមរាប ត្រូវស្ត្រីម្នាក់ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត។
    ការដែលជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងប្តឹងបែបនេះ គឺក្រោយពេលជនប្រព្រឹត្ត បានជេរប្រមាថ. វាយតប់.និងបើកឡានបំបុក ទៅលើជនរង គ្រោះ។
    ហេតុការណ៍នោះ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ នៅផ្សារទំនើប អាសុី ត្រង់ចំណុចក្រោយព្រះអង្គចេកព្រះអង្គចម ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង.ខេត្តសៀមរាប។
      ស្ត្រីរងគ្រោះមានឈ្មោះផាត់ សុជឿន អាយុ៤៥ឆ្នាំមានទីលំនៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនបង្កឈ្មោះសោម សមសក្ត័ ជានាយកទីចាត់ការហិរញ្ញ វត្ថុនៃសាលាខេត្តសៀមរាប។
      ជួបសម្ភាសន៍ផ្ទាល់ នារសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២ ជនរងគ្រោះឈ្មោះផាត់ សុជឿន បានរៀប រាប់ថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៨ទៅ៩ នាក់ញាំអាហារក្នុងផ្សារអាស៊ី។ លុះពេលចេញមក ដល់ខាងមុខ ជនដៃដល់បានវាយសង្កត់ក្បាលលោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម ដែលរួមដំណើរជាមួយគាត់(ស្ត្រីរងគ្រោះ)ជាច្រើនដង។ ខណ:នោះរូបគាត់(ជនរងគ្រោះ)បាននិយាយថា មេចក៍វាយក្បាលគាត់ចឹង គាត់ចាស់ជាង វាយរបៀបនឹងមិនសមទេ។ ភ្លាមនោះជនដៃដល់បានជេរប្រមាថទៅលើរូបគាត់ ហើយវាយមកលើផ្ទៃមុខផ្នែកក្បាលរបស់គាត់១ដៃនិងបន្តជេរប្រមាថរហូតផ្អើលដល់សមត្ថកិច្ចមកជួយអន្តរា គមន៍។
    ស្ត្រីរងគ្រោះបន្តថា ពេលក្រុមសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ជនដៃដល់បានបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ចេញមួយសន្ទុះ ហើយបើកត្រឡប់មកបំបុករូបគាត់ បំណងសម្លាប់។ ប៉ុន្តែសំណាង ដោយសាម៉ូតូរបស់ប៉ូលិសនៅបាំងពីមុខ ទើបបុកត្រូវម៉ូតូរបស់ប៉ូលិបណ្តាលអោយដួលខ្ទេច ហើយដួលសង្កត់ជើងរបស់គាត់បណ្តាលអោយរងរបួសស្រាល ទើបជនបង្កបើករថយន្តគេចខ្លួនតែម្តង។
    ស្ត្រីរងគ្រោះ បញ្ជាក់ថា រវៀងរូបគាត់ និងជនបង្កពុំដែលស្គាល់គ្នាសោះឡើយ ប៉ុន្តែជនរូបនេះ បែជាមកប៉ុនប៉ងធ្វើឃាតលើរូបគាត់ទៅវិញ អីចឹងហើយទើបសម្រេចដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកយុត្តិធម៍។ចំណែកពាក្យបណ្តឹងដែលប្តឹងនៅដំណាក់កាលប៉ូលិស រូបគាត់មិនទាន់ទាមទារសំណងទេ គឺសុំអោយតែអនុវត្តទៅតាមច្បាប់។
   យោងតាមបទចោទក្នុងពាក្យបណ្តឹង និងការរៀប រាប់របស់ជនរងគ្រោះ មន្ត្រីសាលាខេត្តសៀមរាបដ៌មានឥទ្ធិពលរូបនេះ ទំនងជាពិបាករួចផុតពីសំណាញ់ច្បាប់ហើយមើលទៅ ត្បិតនៅកន្លែងកើតក៍បានហេតុបន្សល់ ទុករូបភាពជាច្រើន តាមរយះកាមេរ៉ាសុវត្ថិភាព និងរូបដែលថតបានដោយមហាជនទូទៅ។
    នៅរសៀលថ្ងៃដដែល យើងពុំអាចស្វែងរកជួបលោក សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុនៃសាលាខេត្តសៀមរាប ដើម្បីសុំការបំភ្លឺបានទេ។ អង្គភាពសារព័ត៌ សៀមរាបធូដេ រងចាំឆ្លើយតបចំពោះការប្រតិកម្មរបស់គូភាគី រាល់ម៉ោងធ្វើការ៕ រូបភាព:ពាក់អាវខ្មៅ ជនបង្កឈ្មោះសោម សមសក្ត័ នងស្តីរងគ្រោះ រួមទាំងរូបភាពនៅកន្លែងកើតហេតុ។

sdr
sdr