ករណី នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្ត សៀមរាប ប្រើហឹង្សាលើស្ត្រីភេទ ជនរងគ្រោះបញ្ជាក់ថា ជាព័ត៌មានពិត

ដោយ:កវី/សៀមរាប៖ លោកស្រី ផាត់ សុជឿន ជនរង គ្រោះក្នុងអំពើហឹង្សា នៅរសៀលថ្ងៃទី១៦ខែមិថុនានេះ បានបញ្ជាក់បន្ថែមថា ព័ត៌មានដែលលោកស្រីផ្តល់បទ សម្ភាសន៍ដល់បណ្តាញសារព័ត៌មាន គឺជាការពិត ហើយហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើរកឃើញថា ជាការប្រឌិត។ ត្បិតរូបគាត់មានសាក្សី រូបភាពពីកាមេរ៉ាសុវត្ថិភាព និងរូប ដែលថតដោយហ្វូងមហាជនជាជ្រើន។
លោកស្រីបន្ថែមថា លោកសោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុនៃសាលាខេត្តសៀមរាប កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ នៅផ្សារទំនើប អាសុី ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង.ខេត្តសៀមរាប ពិតជាបានជេរ ប្រមាថ និងប្រើហឹង្សា ព្រមទាំងបើកឡានប៉ុនប៉ងបំបុកមកលើរូបលោកស្រីពិតប្រាកដ ព្រោះតែលោក ស្រីបានហាមកុំអោយលោកសោម សមសក្ត័ វាយក្បាលលោកម៉ក់ ប្រុស។
លោកស្រីផាត់ សុជឿន បញ្ជាក់ថា បើបុគ្គលខាងលើបដិសេធថាខ្លួនមិនបានប្រព្រឹត្ត សូមចេញមុខមក ត តាំងគ្នានៅចំពោះមុខសមត្ថកិច្ច នោះទើបដឹងខុសត្រូវ ម្យ៉ាងវិញទៀត ក៍អាចបញ្ជាក់បានថា ជាមន្ត្រីល្អ មន្ត្រីគំរូ ក្នុងខេត្តទេសចរណ៍សៀមរាបអង្គរ។
សូមបញ្ជាក់ថា លោកសោម សមសក្ត័ នាយកទី ចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត។

ដើមចមដែលបណ្តាលអោយមានអំពើហឹង្សា និងឈានដល់ដាក់ពាក្យបណ្តឹងនេះ លោកស្រីផាត់ សុជឿន បានបញ្ជាក់ថា នៅមុនពេលកើតហេតុពួកគាត់មានគ្នា៨ទៅ៩ នាក់ញាំអាហារក្នុងផ្សារអាស៊ី។ លុះពេលចេញមក ដល់ខាងមុខ ឃើញជនដៃដល់ វាយសង្កត់ក្បាលលោកម៉ក់ ប្រុស អភិបាលស្រុកសូទ្រ និគម ដែលរួមដំណើរជាមួយគាត់(ស្ត្រីរងគ្រោះ) ជា ច្រើនដង។ ខណ:នោះរូបគាត់ បាននិយាយថា មេចក៍វាយក្បាលគាត់ចឹង គាត់ចាស់ជាង វាយរបៀបនឹងមិនសមទេ។ ភ្លាមនោះជនដៃដល់បានជេរប្រមាថទៅលើរូបគាត់ ហើយវាយមកលើផ្ទៃមុខផ្នែកក្បាលរបស់គាត់ ១ដៃនិងបន្តជេរប្រមាថរហូតផ្អើលដល់សមត្ថកិច្ចមកជួយអន្តរាគមន៍។ នៅពេលបន្ទាប់ជនដៃដល់បានបើក រថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ចេញមួយសន្ទុះ ហើយបើកត្រឡប់មកបំបុករូបគាត់ បំណងសម្លាប់។ ប៉ុន្តែសំណាង ដោយសាម៉ូតូរបស់ប៉ូលិសនៅបាំងពីមុខ ទើបបុកត្រូវម៉ូតូរបស់ប៉ូលិបណ្តាលអោយដួលខ្ទេច ហើយដួលសង្កត់ជើងរបស់គាត់បណ្តាលអោយរងរបួសស្រាល ទើបជនបង្កបើករថយន្តគេចខ្លួនតែម្តង។ហេតុដូច្នេះហើយទើបសម្រេចដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកយុត្តិធម៍។
ក្នុងករណីខាងលើនេះ មហាជនក្នុងខេត្តសៀមរាប បានលើជាសំណួរសួរថា គ្រប់រឿងសុទ្ធសឹងតែអាចដោះស្រាយបានទាំងអស់ ប្រសិនបើគូភាគីបន្ធូកំហឹងហើយស្វែករកដំណោះស្រាយ។ បុគ្គលដែលយល់ថាខ្លួនខុស ខ្លាចអីនឹងសុំទោសទទួលកំហុស។ បើធ្វើរបៀបនេះបាន មិនដឹងថា ពលរដ្ឋទូទៅយកគំរូតាមយ៉ាងណានោះឡើយ។
ទោះបីយ៉ាងណា អង្គភាពសារព័ត៌មានសៀមរាប ធូដេ នៅមិនទាន់ទទួលបានការបកស្រាយពី លោក សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុនៃសាលា ខេត្តសៀមរាប នៅឡើយទេ។ អង្គភាពសារព័ត៌ សៀមរាបធូដេ រងចាំឆ្លើយតបចំពោះការប្រតិកម្មរបស់គូភាគី រាល់ម៉ោងធ្វើការ៕