ចុះអនុវត្តដីកាសម្រេចរក្សាការពារលើក្បាលដី រឿងជម្លោះក្នុងរង្វង់គ្រួ សារដោយជោគជ័យ ទោះបីមានការរារាំង



សៀមរាប៖ រឿងជម្លោះក្នុងរង្វង់គ្រួសារ ដែលផ្តើមចេញពីការលោភលន់ រហូតឈានដល់ប្តឹងទៅតុលាការ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប
កាលរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំសមត្ថកិច្ចចុះអនុវត្តដីកាសម្រេចរក្សាការពារលើក្បាល ដីចំនួន៤ ដោយជោគជ័យហើយ បើទោះបីជាមានការរារាំងពីគូភាគី។
    ទីតាំងដីទំនាស់ដែលឈានដល់អនុវត្តដីកា រក្សាការពារ ស្ថិតក្នុង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
   ការសម្រេចចុះអនុវត្តដីកាបែបនេះ ក៏ព្រោះតែផ្តើមចេញពីការលោភលន់ ក្នុងរង្វង់គ្រួសារ ដោយភាគីខាងប្អូន ឃុបឃិតលួចធ្វើប្លង់ដីផ្ទេរកម្មសិទ្ធិឲ្យទៅអ្នកដទៃ ។ ក្នុងពេលកំពុងដំណើរការ ចុះអនុវត្តដីកា គេឃើញភាគីទី៣(អ្នកទិញដីបន្ត)និងបុរសម្នាក់ទៀតដែលអះអាងថា ខ្លួនជាមេធាវីគូភាគី ចេញមករារាំង ព្រម ទាំងហាមឃាត់ក្រុមអ្នកព័ត៍មានមិនអោយមានការថតរូបភាព ក្នងសកម្មភាពប្រតិបត្តិការនោះទេ។ តែក៍ត្រូវបរាជ័យភ្លាម បន្ទាប់ពីក្រុមអ្នកព័ត៍មាននៅតែបន្តផ្តិតយករូបភាពនៃសកម្មភាពទាំងនោះ។
ម្ចាស់បំណុលមានឈ្មោះ អ៊ុក ឱសិល ភេទស្រី រស់ នៅភូមិឃុំខាងលើត្រូវជា ម្តាយ និងមានកូនប្រុសឈ្មោះ ស្វាង សីហា តំណាងដើមបណ្តឹង។ ចំណែកសហកូនបំណុល ទី១ ឈ្មោះ តូច កត្តា ភេទស្រី . ទី២ ឈ្មោះ ស្វាង សេរីសុភា ភេទស្រីទី៣ ឈ្មោះ ស្វាង រស្មី ភេទប្រុស ។
ដីកាសម្រេចរក្សាការពារ របស់សាលាដំបូងខេត្ត សៀមរាប លេខ៧៤.ពសរវ/ឈ បញ្ជាក់ថា ចាត់ចែងជាបណ្តោះអាសន្នដោយហាមឃាត់សហកូនបំណុលមិនអោយលក់ដូរ.ជួល.ផ្ទេរសិទ្ធិកម្មសិទ្ធិ.ដាក់បញ្ចាំ. ដាក់ធានា.ធ្វើប្រទានកម្ម.ធ្វើបណ្តាំមរតក អោយតតិយ ជនណាមួយផ្សេងទៀត នងហាមចាក់ដីឈូសឆាយ សាងសង់សំណង់ផ្សេងៗលើអចលនវត្ថុដូចខាង ក្រោម ។ ដីទំហំ ៣៩៩៧ ម៉ែត្រការ៉េ ក្បាលដីលេខ ៥៣១៥ , ដីទំហំ ៣៨៤០ ម៉ែត្រការ៉េ ក្បាលដីលេខ ៥៣១៦ ,ដីទំហំ៨៦៨ ក្បាលដីលេខ ៥៣១៧ និង
ដីទំហំ ១៦៥៧ ម៉ែត្រការ៉េ ក្បាលដីលេខ៣០២៩ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
លោក ឡុង សារ៉ាត់ អាជ្ញាសាលាដែលបានចុះអនុវត្តផ្ទាល់បានអោយដឹងថា ដោយសាក្បាលដីទាំង៤ ខាង លើ កំពុងដំណើរការប្តឹងផ្តល់នៅតុលាការ ហើយសហកូនបំណុល នាំគ្នាចាក់ដី ឈូសឆាយ សាងសង់ ទើបចៅក្រមសម្រេចចេញដីការក្សាការពារបែបនេះ។ លោកបន្តថា ការចុះមកអនុវត្តដីកាសម្រេចនេះ ថ្វីត្បិតយើងមិនអនុវត្តរុះរើដោយបង្ខំ តែក៍មិនអនុញាតិអោយធ្វើសកម្មភាពណាមួយបន្តទៀតដែរ លុះត្រាតែមានដីកាសម្រេចជាថ្មី ពីស្ថាប័នតុលាការ។
    តំណាងដើមបណ្តឹង លោក ស្វាង សីហា បានបរិយាយថា ដើមចមដែលនាំអោយមានការប្តឹងផ្តល់រហូតតុលាការចេញដីការក្សាការពារបែបនេះគឺនៅចុង ឆ្នាំ២០១៧ ក្រោយរដ្ឋាភិបាលកាត់ឆ្វៀលដីមួយផ្នែកចេញពីតំបន់អប្សរា ។ ពួកគាត់ជាបងប្អូនបង្កើតទាំង៧ នាក់ បានធ្វើកិច្ចសន្យាមួយ ដើម្បីចែងចែកដីធ្លីឲ្យស្មើៗគ្នា ដោយប្រគល់អោយឈ្មោះ ស្វាង សេរីសុភា និង ឈ្មោះ តូច កត្តា ជាអ្នករត់ច្បាប់ ។ ពេលកំពុងដំណើរ ការឈ្មោះតូច កត្តា បានដឹកដៃម្តាយ(ជរា)ទៅផ្តិតមេ ដៃបញ្ចាំដី១កន្លែងយកលុយ ១ម៉ឺនដុល្លារពីឈ្មោះវង្ស ជិនឡាយ។ លោកបន្តថា លុះពេលក្បាលដីទាំងនោះចេញជាប្លង់កម្មសិទ្ធិ(ប្លង់រឹង)មិនមានឈ្មោះពួកគាត់ជាបងប្អូន បែជាមានតែឈ្មោះតូច កត្តា ឈ្មោះអ្នកផ្សេងនិងឈ្មោះអ្នកទទួលបញ្ចាំទៅវិញ ហើយអ្នកផ្សេងទាំងនោះបានបំបែកជាឡូត៍សម្រាប់លក់បន្តថែមទៀត អីចឹងហើយទើបម្តាយប្តឹង ហើយតុលាការចេញដីការក្សាការពារបែបនេះ។ លោកស្វាង សីហា បញ្ជាក់ថា ករណីនេះ រូបលោកនិងបងប្អូន៤នាក់នឹងរៀបចំដាក់បណ្តឹងបន្ថែម ដើម្បីសុំអោយតុលាការចេញដីកាសម្រេចរក្សាការពារមួយបន្ថែមទៀត ព្រម ទាំងអនុវត្តវិធានការផ្លូវច្បាប់ បញ្ចប់ការឃុបឃិតលោភ លន់ពីភាគីខាងប្អូន៕