ជនដៃដល់ឈ្មោះសោម សមសក្ត័ បានចូលខ្លួនទៅបំភ្លឺ ឆ្លើយតបនឹងបណ្តឹងប៉ុនប៉ងមនុស្សឃាតហើយកាលពីល្ងាចថ្ងៃចន្ទ័ម្សិលមិញ

ដោយ:កវី/សៀមរាប៖ ជនដៃដល់ឈ្មោះសោម សមសក្ត័ មានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុ សាលា ខេត្តសៀមរាប ដែលជាប់ចោទក្នុងបណ្តឹង ប៉ុនប៉ងមនុស្សឃាត បានចូលខ្លួនទៅឆ្លើយបំភ្លឺនៅ ស្នងការនគរបាលខេត្តហើយ កាលពីរសៀលថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០២២នេះ។
    នៅដំណាក់កាលប៉ូលិស ជនខាងលើនៅមិនទាន់មានការហ៊ុំពទ្ធ័ដោយសំណាញ់ច្បាប់នោះទេ បើទោះបីរងនូវបណ្តឹងចោទប្រកាន់រហូត៣បទល្មើសហើយក៍ដោយ។ ផ្ទុយទៅវិញ ជនបង្កបាននាំសាក្សីជាច្រើននាក់អោយជួយទៅឆ្លើយបំភ្លឺ ដើម្បីបំភាន់ភ្នែកសមត្ថ កិច្ច សម្រាប់ការដោះបន្ទុករបស់ខ្លួន។
    នៅល្ងាចថ្ងៃដដែល បន្ទាប់ពីសាកសួរជនរងបណ្តឹងអស់រយះពេលជាច្រើនម៉ោង ព័ត៍មានពីសមត្ថកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប ក៍នៅមិនទាន់ទម្លាយថា ជនបង្កនឹងអាចត្រូវទទួលទោសបែបណានោះទេ។
ចំណែកសាមីខ្លួន(លោកសោម សមសក្ត័)ក៍មិនអាចសុំផ្តល់បទសម្ភាសន៍បានដែរ ទោះបីក្រុមអ្នក កាសែតជាច្រើននាក់បានរងចាំធ្វើបទសម្ភាសន៍នៅមុខស្នង ការ រហូតដល់យប់ហើយក៍ដោយ។
    នៅព្រលប់ថ្ងៃដដែល លោកស្រី ផាត់ សុជឿន ជន រងគ្រោះក្នុងអំពើហឹង្សា បានបញ្ជាក់បន្ថែមថា ព័ត៌មានដែលលោកស្រីផ្តល់បទសម្ភាសន៍ដល់បណ្តាញសារ ព័ត៌មាន គឺជាការពិត ហើយហ៊ានទទួលខុសត្រូវ ចំ ពោះមុខច្បាប់ ប្រសិនបើរកឃើញថា ជាការប្រឌិត។ ត្បិតរូបគាត់មានសាក្សី មានរូបភាពពីកាមេរ៉ាសុវត្ថិភាព និងរូបដែលថតដោយហ្វូងមហាជនជាជ្រើន។
   លោកស្រីបន្ថែមថា ឈ្មោះសោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុនៃសាលាខេត្តសៀមរាប កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ នៅផ្សារទំនើប អាសុី ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង.ខេត្តសៀមរាប ពិតជាបានជេរ ប្រមាថ និងប្រើហឹង្សា ព្រមទាំងបើកឡានប៉ុនប៉ងបំបុកមកលើរូបលោកស្រីពិតប្រាកដ ព្រោះតែលោក ស្រីបានហាមកុំអោយឈ្មោះសោម សមសក្ត័ វាយក្បាលលោកម៉ក់ ប្រុស។
   លោកស្រីផាត់ សុជឿន បញ្ជាក់ថា ក្រុមសាក្សីដែលជនបង្កនាំមកឆ្លើយនោះ គ្រាន់តែសម្រាប់បំភាន់ភ្នែកមហាជន និងសមត្ថកិច្ចតែប៉ុណ្ណោះ។ ប៉ុន្តែបើសិនជានៅដំណាក់កាលប៉ូលិស រូបគាត់មិនទទួលបានភាពយុត្តិធម៍ទេនោះ លោកស្រីនឹងបន្តស្វែងរកផ្លូវច្បាប់រហូតទទួលបានភាពយុត្តិធម៍ ត្បិតរូបលោកស្រី និងជនបង្កពុំដែលបានស្គាល់គ្នាពីមុនមកនោះឡើយ។លោកស្រីនៅតែមានក្តីរំពឹងថា ច្បាប់នឹងផ្តល់ភាពយុត្តិធម៍ដល់លោកស្រី ពីព្រោះថា សាក្សីរបស់ជនបង្ក គ្រាន់តែជាក្រុមបក្ខពួករបស់គេប៉ុណ្ណោះ។
     សូមបញ្ជាក់ថា លោកសោម សមសក្ត័ នាយកទី ចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយះបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុកនៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២
     ទោះបីយ៉ាងណា អង្គភាពសារព័ត៌មានសៀមរាប ធូដេ នៅមិនទាន់ទទួលបានការបកស្រាយពី លោក សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុនៃសាលា ខេត្តសៀមរាប នៅឡើយទេ។ អង្គភាពសារព័ត៌ សៀមរាបធូដេ រងចាំឆ្លើយតបចំពោះការប្រតិកម្មរបស់គូភាគី រាល់ម៉ោងធ្វើការ៕