ទិវាយោគៈអន្តរជាតិលើកទី៨ ប្រារព្ធឡើងលើទឹកអង្គរ ខេត្តសៀមរាប

សៀមរាប៖ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ សហ ការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួង ទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធទិវាយោគៈអន្តរជាតិលើកទី៨ ក្រោមប្រធានបទ យោគៈសម្រាប់មនុស្សជាតិ នៅមុខព្រះលានជល់ដំរី ក្រុងអង្គរធំ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២

ថ្លែងក្នុងទិវាយោគៈអន្តរជាតិលោកទី៨ ឯកឧត្តមបណ្ឌិត Rajkkunmar Ranjan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា មាន ប្រសាសន៍លើកឡើងថា ខ្ញុំពិតជាមានសេចក្តីសោម នស្សរីករាយនិងមានមោទកភាពជាខ្លាំងដែលបានចូលរួមការអបអរទិវាយោគៈអន្តរជាតិលើកទី៨នៅខេត្តសៀមរាប ប្រទេសកម្ពុជា នាឱកាសនេះ។ ខ្ញុំពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ យុវជន និងក្មួយសិស្សានុសិស្សដែលផ្តល់កិត្តិយសចូលរួមក្នុងព្រឹត្តិការណ៍យោគៈនៅព្រឹកនេះ។

ឯកឧត្តមបន្តថា ដូចដែលយើងទាំងអស់គ្នាបានជ្រាបហើយថា យោគៈ គឺជាការហ្វឹកហាត់ផ្នែកផ្លូវកាយ និងផ្លូវចិត្តតាមបែបបុរាណ វាមានដើមកំណើតនៅប្រទេសឥណ្ឌា។ ពាក្យថា យោគៈ នេះមកពីសំស្ក្រឹត និងមាន ន័យថាចូលរួមឬរួបរួម។ វាតំណាងឱ្យការសំយោគគ្នារវាងចិត្ត និងកាយ គំនិត និងសកម្មភាព ការអត់ធ្មត់ និងការពេញចិត្ត ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ និងវិធីសាស្ត្រដ៏បរិសុទ្ធចំពោះសុខភាព និងសុខុមាលភាព។ សំខាន់ជាងនេះទៅទៀត យោគៈ គឺលើកស្ទួយនូវសារសន្តិភាពក្នុងពិភពលោកដែលស្រប តាមគោលការណ៍របស់ឥណ្ឌា Vasudhaiva Kutumbakam ដែលមានន័យថា ពីភពលោកគឺជាគ្រួសារតែមួយ។

សូមជម្រាបថា ប្រតិភូអញ្ចើញចូលរួមជាអធិបតីក្នុងទិវាយោគៈអន្តរជាតិលោកទី៨ នាឱកាសនេះ មានឯកឧត្តមបណ្ឌិត Rajkkunmar Ranjan Singh អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯក ឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាប ឯកឧត្ដម ម៉ុល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជននិងកីឡា រួមទាំងភ្ញៀវជាតិនិងអន្តរជាតិ សិក្សានុសិស្សប្រមាណ៦០០រយនាក់៕