មន្ត្រីអាជ្ញាធរជាតិអប្សរាទទួលចំណេះដឹងបន្ថែមពីបទបង្ហាញស្តីពី វិធីសាស្រ្តក្នុងការកំណត់សមត្ថ ភាព ផ្ទុកនៅតាមប្រាសាទ

សៀមរាប៖ ក្នុងក្របខ័ណ្ឌអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ នាយកដ្ឋានអភិ វឌ្ឍន៍ទេសចរណ៍អង្គរ សហការជាមួយអង្គការអង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (Wold Monument Fund) ធ្វើបទបង្ហាញ និងចែករំលែកបទពិសោទធន៍ស្តីពីវិធីសាស្រ្តក្នុងការកំណត់សមត្ថភាពផ្ទុកនៅតាមប្រាសាទ។

បទបង្ហាញនេះ មានគោលបំណងចែករំលែកចំណេះ ដឹងបន្ថែមលើវិធីសាស្រ្តក្នុងការរៀបចំសមត្ថភាពផ្ទុកនៅតាមប្រាសាទដែលមានបញ្ហា ដើម្បីបញ្ចៀសការកកស្ទះនៅតាមប្រាសាទ រក្សាបាននូវតម្លៃនៃរមណីយ ដ្ឋានបេតិកភណ្ឌពិភពលោក ធានាបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរ និងប្រាសាទ ព្រមទាំងផ្តល់ជាបទ ពិសោធន៍ពីការទស្សនាល្អៗដល់ភ្ញៀវទេសចរផង។

សូមបញ្ជាក់ថា វាគ្មិនធ្វើបទបង្ហាញ គឺអ្នកស្រី Ginevra BOATTO នាយិការគម្រោងភ្នំបាខែងនៃអង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (Wold Monument Fund) ដែលមានបទពិសោធន៍នៃការរៀបចំកំណត់សមត្ថភាពផ្ទុក នៅប្រាសាទភ្នំបាខែងប្រកបដោយជោគជ័យ តាំងពីឆ្នាំ២០១២មក៕