ជនរងគ្រោះក្នុងអំពើប៉ុនប៉ងមនុស្ស ឃាត ច្រានចោលពាក្យថា ជួបប្តឹង និងទាមទារអោយជនបង្កបង្ហាញភស្តុតាង

ឯដោយ:កវី/សៀមរាប៖ លោកស្រីផាត់ សុជឿន ជនរង គ្រោះក្នុងអំពើប៉ុនប៉ងមនុស្សឃាត បានច្រានចោលការផ្តល់សម្ភាសន៍ ទៅកាន់អង្គភាពព័ត៌មានមួយថា ជួបប្តឹង ពីសំណាក់ជនបង្កឈ្មោះសោម សមសក្ត័ ត្បិតជនរូបនេះ ប្រព្រឹត្តហើយព្យាយាមលាបពណ៍ ស អោយទៅ ជាខ្មៅ អីចឹងទេត្រូវបង្ហាញភស្តុតាង អំពីពាក្យថា ជួបប្តឹង។
    ការដែលលោកស្រីផាត់ សុជឿង អះអាងបែបនេះគឺបន្ទាប់ពីលោកសោម សមសក្ត័ ផ្តល់បទសម្ភាសន៍ទៅអង្គភាពព័ត៌មានមួយថា រូបគាត់មិនអាចធ្វើការសម្រប សម្រួលគ្នាក្រៅប្រពន្ធ័តុលាការបានទេ ព្រោះលោកស្រី ជួបប្តឹង។
    លោកស្រីបញ្ជាក់តាមប្រពន្ធ័ទូរសព្ទ័បែបនេះ គឺនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ក្រោយពេលអង្គ ភាពមួយខាងលើ ចេញផ្សាយដោយមានសម្រង់សំដីលោកសោម សមសក្ត័។
    លោកស្រីផាត់ សុជឿន បន្ថែមថា លោកស្រីជាជន រងគ្រោះក្នុងអំពើប៉ុនប៉ងមនុស្សឃាត ក្រោមថ្វីដៃ​ ជនដៃដល់ឈ្មោះសោម សមសក្ត័ គួរតែទទួលបានភាពយុត្តិធម៍ផ្លូវច្បាប់។  ផ្ទុយទៅវិញជននេះប្រព្រឹត្តបទ ល្មើសជាក់ស្តែងហើយបែរជាទៅលាបពណ៍បំភាន់ភ្នែកមហាជន។ បទល្មើសជាក់ស្តែងបែបនេះ ប្រសិន បើជាពលរដ្ឋ ឬមន្ត្រីរាជការណាផ្សេង នោះសមត្ថកិច្ចនឹងឃាត់ខ្លួនភ្លាមៗទៅហើយ។ នេះសបញ្ជាក់អោយឃើញថា ការអនុវត្តច្បាប់ពិតជាមានការបែងចែករវាងជនមានអំណាចនិងជនគ្មានអំណាច។ អីចឹងទេបើជនបង្កនៅតែមិនទទួលកំហុស ព្យាយាមលាបពណ៍  ហើយសមត្ថកិច្ចនៅតែមិនចាត់វិធានការ លោកស្រីនឹងបន្តស្វែងរកផ្លូវច្បាប់រហូតដល់ទីបញ្ចប់ ហើយសង្ឃឹម ថា នឹងទទួលបានភាពយុត្តិធម៍ជាក់ជាមិនខាន។
    សូមបញ្ជាក់ថា លោកសោម សមសក្ត័ នាយកទី ចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយះបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុកនៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២។ លុះនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកសោម សមសក្ត័ បានចូលខ្លួនទៅឆ្លើយបំភ្លឺ នៅស្នងការនគរ បាលខេត្តហើយ។ តែនៅដំណាក់កាលប៉ូលិស ជនខាងលើនៅមិនទាន់មានការហ៊ុំពទ្ធ័ដោយសំណាញ់ច្បាប់នោះទេ បើទោះបីរងនូវបណ្តឹងចោទប្រកាន់រហូត៣បទល្មើសហើយក៍ដោយ។
     ទោះបីយ៉ាងណា អង្គភាពសារព័ត៌មានសៀមរាប ធូដេ នៅមិនទាន់ទទួលបានការបកស្រាយពី លោក សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុនៃសាលា ខេត្តសៀមរាប នៅឡើយទេ។ អង្គភាពសារព័ត៌ សៀមរាបធូដេ រងចាំឆ្លើយតបចំពោះការប្រតិកម្មរបស់គូភាគី រាល់ម៉ោងធ្វើការ៕