ករណីជនមិនស្គាល់មុខ ចូលទៅដាំបង្គោលថ្មរំលោភយកដី ជនរងគ្រោះបានដាក់ពាក្យបណ្តឹងហើយ

ដោយ:កវី/សៀមរាប៖ ករណីជនមិនស្គាល់មុខ ចូលទៅដកបង្គោលថ្មចាស់ ហើយដាំបង្គោលថ្មី រំលោភយកដីជាង២០០០ម៉ែត្រក្រឡា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងហើយ។
  ជនរងគ្រោះក្នុងអំពើរំលោភបំពានដីធ្លីនេះមានឈ្មោះវន ចាន់ថន ភេទប្រុស ទីលំនៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ចំណែជន សង្ស័យដែលបានចូលទៅដាំបង្គោលថ្មនោះ មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ។
   យោងពាក្យបណ្តឹងចុះថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២២ ដែលបានចុះលេខទទួលដោយរដ្ឋបាលស្រុកប្រាសាទ បាគងបង្ហាញថា ដីស្រែដែលកើតហេតុខាងលើនេះស្ថិតនៅភូមិបឹងជុំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។កាលពីអំឡុងខែឧសភា ឆ្នាំ២០២១ឈ្មោះវន ចាន់ថន បានទិញដីទំហ៊ំ១០០ម៉ែត្រ×១២២ម៉ែត្រពីម្ចាស់ដើមឈ្មោះថោង សាវុន។ លុះដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២១ គ្រាដែលឈ្មោះវន ចាន់ថន ប្រគល់លុយអោយទៅឈ្មោះថោង សាវុន គ្រប់ចំនួន ក៍ស្រាប់តែមានជនមិនស្គាល់មុខ ចូលទៅដកបង្គោលថ្មចាស់របស់គាត់ ហើយដាំបង្គោលថ្មីហ៊ំពទ្ធ័រំលោភយកដីអស់ជាង២០០០ម៉ែត្រក្រឡា។ លើសពីនោះជនខាងលើក៍បានទៅដាក់ពាក្យប្តឹងទប់ស្កាត់នៅសាលាឃុំត្រពាំងធំទៀតផង។
    លិខិតបណ្តឹងបង្ហាញទៀតថា ករណីខាងលើនេះ ជនរងគ្រោះស្នើសុំអោយលោកអភិបាលស្រុកប្រា សាទបាគងជួយផ្តល់ក្តីយុត្តិធម៍ដល់រូបគាត់(ជនរងគ្រោះ) ។
    ជួបសម្ភាសន៍ផ្ទាល់ ជនរងគ្រោះឈ្មោះវន ចាន់ថន បានរៀបរាប់ប្រហាក់ប្រហែលក្នុងពាក្យបណ្តឹង ហើយលោកបានបន្ថែមថា តាមពិតជនដែលចូលទៅបោះ បង្គោលថ្មីរំលោភយកដីនោះ គឺស្រាវជ្រាវស្គាល់ឈ្មោះហើយ។ តែពេលរូបលោកទៅសុំមើលឯកសារ ក៍ដូចជាបណ្តឹងទប់ស្កាត់របស់ជនខាងលើ លោកមេឃុំ ត្រ ពាំងធំឈ្មោះសយ សីហា មិនអនុញ្ញាតអោយស្គាល់អត្តសញ្ញាណជននោះឡើយ។ ក្រៅពៅនោះ រូបលោកក៍បានស្រាវជ្រាវដឹងថា ជនមិនស្គាល់មុខនោះ បានទៅឃុបឃិតអោយលោកមេឃុំចេញលិខិតដើម្បីយកដីនោះលក់អោយអ្នកផ្សេងទៀតផង អីចឹងហើយទើបរូលោកសម្រេចដាក់បណ្តឹងទប់ស្កាត់នៅសាលាស្រុក ជៀសវាងជនខាងលើដើររំលោភបំពានយកដីគេលក់។លោកវន ចាន់ថន បង្ហាញក្តីសង្ឃឹម ហើយបញ្ជាក់ថា អាជ្ញាធរស្រុកប្រាសាទបាគង នឹងផ្តល់ក្តីយុត្តិធម៍ដល់ជនរងគ្រោះដូចជារូបលោក ជាក់ជាមិនខាន៕