សំណុំរឿង នាយកទីចាត់ការ ហិរញ្ញវត្ថុសាលាខេត្ត ប៉ុនប៉ងមនុស្សឃាត បានចូលដល់អយ្យការហើយ

ដោយ:កវី/សៀមរាប៖ សំណុំរឿងលោក សោម សមស័ក្ត នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ប៉ុនប៉ងមនុស្សឃាត បានចូលដល់ដំណាក់កាលអយ្យការហើយ ។ នេះបើតាមការបញ្ជាក់របស់ លោក ស្រី សាត ធីតា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប។
   លោកស្រី សាត ធីតា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២នេះបានថ្លែងប្រាប់អ្នការព័ត៍មានតាមទូរសព្ទ័ថា សំណុំរឿងខាងលើពិតជាបានបញ្ជូនមកដល់អយ្យ ការប្រាកដហើយ។ លោកស្រីបន្តថា រឿងនេះកំពុងស្ថិតនៅក្នុងដៃអយ្យការទទួលបន្ទុក អីចឹងទេ នីតិវិធីត្រូវបន្តយ៉ាងណាទៀតនោះ គឺអាស្រ័យលើការសម្រេចរបស់គាត់ ក្នុងការកោះហៅគូភាគីអោយចូលខ្លួនទៅបំភ្លឺ តែចំពោះថាពេលណា ក៏នៅមិនទាន់កំណត់ថ្ងៃបាននោះទេ តែអាចក្នុងពេលឆាប់ៗខាងមុខ។
  ចំណែកលោកស្រីផាត់ សុជឿន ជាជនរងគ្រោះ និងជាដើមបណ្តឹងក្នុងសំណុំរឿងនេះ បានប្រាប់អ្នកសារ ព័ត៌មានតាមទូរសព្ទ នៅព្រឹកថ្ងៃទី២៨ខែមិថុនា ឆ្នាំ ២០២២នេះថា នរណាក៏ដឹងថា ជនដៃដល់ក្នុងរឿងប៉ុនប៉ងធ្វើឃាតមកលើលោកស្រី គឺជាមនុស្សមានឥទ្ធិពលនៅក្នុងខេត្តសៀមរាប ព្រោះសូម្បីតែប្រព្រឹត្តបទល្មើសជាក់ស្តែងបែបនេះហើយក្តី ក៏រហូតមកដល់ពេលនេះជនដៃដល់នៅក្រៅសំណាញ់ច្បាប់ដដែល។
    លោកស្រីបន្តថា លោកស្រីរំពឹងលើស្ថាប័នតុលាការ ខេត្តសៀមរាបនឹងផ្តល់យុត្តិធម៌ឲ្យលោកស្រី ដោយមិនឲ្យជនល្មើសរួចពីសំណាញ់ច្បាប់នោះឡើយ។
    សូមបញ្ជាក់ថា លោកសោម សមសក្ត័ នាយកទី ចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយះបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២។ លុះនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកសោម សមសក្ត័ បានចូលខ្លួនទៅឆ្លើយបំភ្លឺ នៅស្នងការនគរ បាលខេត្តហើយ។ តែនៅដំណាក់កាលប៉ូលិស ជនខាងលើនៅមិនទាន់មានការហ៊ុំពទ្ធ័ដោយសំណាញ់ច្បាប់នោះទេ បើទោះបីរងនូវបណ្តឹងចោទប្រកាន់រហូត៣បទល្មើសហើយក៍ដោយ។
     យោងបណ្តឹង ភស្តុតាង និងរូបភាពកាមេរ៉ា នៅទី តាំងកើតហេតុ មហាជន ពិសេស អ្នកនៅសៀមរាប រងចាំមើលថា តើបុគ្គលដ៍មានឥទ្ធិពលរូបនេះ នៅមាន សំណាងល្អ រួចផុពីសំណាញ់ច្បាប់ឬយ៉ាងណា។
     ទោះបីយ៉ាងណា អង្គភាពសារព័ត៌មានសៀមរាប ធូដេ នៅមិនទាន់ទទួលបានការបកស្រាយពី លោក សោម សមសក្ត័ នាយកទីចាត់ការហិរញ្ញវត្ថុនៃសាលា ខេត្តសៀមរាប នៅឡើយទេ។ អង្គភាព រងចាំឆ្លើយតបចំពោះការប្រតិកម្មរបស់គូភាគី រាល់ម៉ោងធ្វើការ៕