អាជ្ញាធរជាតិអប្សរា ពន្លឿនការងារ ជួសជុល តួប៉មឥដ្ឋខាងជើងប្រាសាទបាគង

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុល តួប៉មទី៧ ដែលសាងឡើងពីឥដ្ឋស្ថិតនៅផ្នែកខាងជើងប្រាសាទបាគង ដែលមានសភាពទ្រុឌទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
ការងារជួសជុលដែលបានចាប់ផ្តើមពីខែមីនាឆ្នាំ ២០២២ មកនោះ បច្ចុប្បន្នសម្រេចបាន៩០ភាគរយហើយ។

ចំពោះការងារដែលនៅសេសសល់មួយចំនួនដូចជា  ជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋជញ្ជាំងតួប្រាសាទផ្នែកខាងលើ និងបិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២២ ខាងមុខ៕