អង្គរក្ស បាញ់អង្គរក្ស ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ដោយ:កវី/ភ្នំពេញ៖ បឋម នៅមុននេះបន្តិច អង្គរក្សម្នាក់ បានបាញ់ទៅលើអង្គរក្សម្នាក់ទៀតចំនួន ៦គ្រាប់ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍បានកើតឡើង នៅតាមបណ្តោយផ្លូវលេខ៣២២ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេង កង រាជធានីភ្នំពេញ ដោយមិនទាន់ដឹងពីមូលហេតុ។
ខណ:នេះ ក្រុមសមត្ថកិច្ចចម្រុះ កំពុងពិនិត្យកន្លែងកើតហេតុ និងស្រាវជ្រាវរកមូលហេតុពិត៕