អាជ្ញាធរជាតិអប្សរា ធ្វើការជួស ជុលប៉មឥដ្ឋ ទី១៥ ប្រាសាទប្រែរូប

សៀមរាប៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា   ធ្វើការជួសជុលតួប៉មឥដ្ឋទី១៥ ស្ថិតនៅជាន់ទី២ ផ្នែកពាយ័ព្យនៃប្រាសាទប្រែរូប ដែលមានសភាពទ្រុឌ ទ្រោមកំពុងប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។

ការជួសជុលដែលបានចាប់ផ្តើមពីខែមីនាឆ្នាំ២០២២ មកនោះ ក្រុមអ្នកបច្ចេកទេសបានអនុវត្តការងារសំខាន់ចំនួនពីរគឺជួសជុលពង្រឹងឡើងវិញតួប៉មឥដ្ឋដែលមានសភាពពុកផុយ និងជួសជុលពង្រឹងរចនាសម្ពន្ធថ្មបាយក្រៀមផ្នែកខាងក្រោម។  ការងារជួស ជុលនេះត្រូវប្រើពេល១ឆ្នាំ ដោយគ្រោងនឹងបញ្ចប់នាដើមឆ្នាំ២០២៣ខាងមុខ៕