ចុងបណ្តឹងក្នុងរឿង ប៉ុនប៉ងមនុស្ស ឃាត មិនបានចូល ខ្លួនបំភ្លឺតាមអំណាចដីការកោះរបស់តុលាការនោះទេ

សៀមរាប៖ បុគ្គលឈ្មោះសោម សមស័ក្ត នាយកទី ចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលជាចុងបណ្តឹងក្នុងរឿងប៉ុនប៉ងមនុស្សឃាត មិនបានចូលខ្លួនបំភ្លឺនៅតុលាការ តាមដីការកោះហៅនោះទេ ដោយដាក់ពាក្យសុំពន្យាពេល។
    បុគ្គលឈ្មោះសោម សមសក្ត័ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក ប៉ុក ដារ៉ា កោះហៅឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ចំពោះបណ្តឹងរបស់លោកស្រី ផាត់ សុជឿន ដែលបានប្តឹងពីបទ ជេរប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត ប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចផ្សារ អាស៊ី ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
    លោកកស្រី សាត ធីតា អ្នកនាំពាក្យអយ្យការអមសាលាដំបូខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី ១១ កក្កដាឆ្នាំ២០២២នេះថា លោកសោម សមសក្ត័ ត្រូវបានតំណាងអយ្យការកាន់សំណុំរឿង កោះហៅឲ្យចូលខ្លួនបំភ្លឺនៅព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២  ប៉ុន្តែលោកមិនបានចូលទេ ដោយដាក់ពាក្យសុំពន្យាពេលចូលបំភ្លឺ ។ លោកស្រី ថា ចំពោះចំណាត់ការបន្តយ៉ាងណា អាស្រ័យលើតំណាងអយ្យការកាន់សំណុំ រឿងជាអ្នកអនុវត្តបន្ត។
   ការដែលបុគ្គលឈ្មោះសោម សមសក្ត័ មិនបានចូល ខ្លួនទៅបំភ្លឺតាមអំណាចដីការកោះរបស់តុលាការ ក្នុងថ្ងៃកំណត់ បានធ្វើអោយមហាជន ជា ពិសេសអ្នកតាមដានព័ត៌មានដ៌ក្តៅគគុកមួយនេះ ដាក់ការងឿងឆ្ងល់ រហូតដាក់ជាសំណួរផ្សេងៗគ្នា។
. អ្នកខ្លះលើកជាសំណួរថា តាមរូបភាព និងដំណើរ រឿងនៅកន្លែងកើតហេតុ មើលទៅលោកសោម សមសក្ត័ ហាក់បង្ហាញឥទ្ធិពលថាខ្លួនខ្លាំង សូម្បីតែមនុស្សស្រីទន់ខ្សោយម្នាក់ ក៍អាចជេរប្រមាថ លើកដៃវាយ ថែមទាំងបើកឡានប៉ុនប៉ងបំបុកបាន។ ចុះត្រឹមតែចូល ខ្លួនបំភ្លឺនៅតុលាការ ចាំបាច់ខ្លាចរហូតសុំពន្យាពេលបែបនេះ។
  .ចំណែកអ្នកខ្លះទៀត បានលើកឡើងថា តាមពិតលោកសោម សមសក្ត័ ខ្លាំងបានតែជាមួយអ្នកទន់ ខ្សោយប៉ុណ្ណោះ ប៉ុន្តែមិនអាចខ្លាំងជាមួយសំណាញ់ច្បាប់នោះទេ។ នេះគេហៅថា(ខ្លាក្រដាស)។
    ទោះបីយ៉ាងណា ក្រុមអ្នកសារព័ត៌មាន នៅតែមិនអាចស្វែងរកជួប ដើម្បីសុំការបកស្រាយពីលោកសោមសមសក្ត័ បាននៅឡើយទេជុំវិញបណ្តឹងចោទប្រកាន់ខាងលើនេះ។
    សូមបញ្ជាក់ថា លោកសោម សមសក្ត័ នាយកទី ចាត់ ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយចេត នា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថយន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី កាលពីយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២។ លុះនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ លោកសោម សមសក្ត័ បានចូលខ្លួនទៅឆ្លើយបំភ្លឺ នៅស្នង ការនគរបាលខេត្តហើយ។ តែនៅដំណាក់កាលប៉ូលិស ជនខាងលើនៅមិនទាន់មានការហ៊ុំពទ្ធ័ដោយសំ ណាញ់ច្បាប់នោះទេ បើទោះបីរងនូវបណ្តឹងចោទ ប្រកាន់រហូត៣បទល្មើសហើយក៏ដោយ។
     ក្នុងរឿងក្តីនេះ លោកស្រី ផាត់ សុជឿន នៅតែបានបង្ហាញក្តីរំពឹងយ៉ាងមុតមាំលើតុលាការខេត្តសៀមរាប ថា ស្ថាប័នច្បាប់មួយនេះ នឹងផ្តល់យុត្តិធម៌មកជូនលោកស្រីដែលជាជនរងគ្រោះជាក់ជាមិនខាន៕