អាជ្ញាធរជាតិអប្សរា កំពុងកាត់ក្រី និងដកហូតដើម ឈើមានហានិភ័យខ្ពស់ចំនួន៣ដើមនៅខ្លោងទ្វារជ័យ

សៀមរាប៖ ក្រុមជំនាញផ្នែកព្រៃឈើនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងកំពុងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើរចនាសម្ព័ន្ធខ្លោងទ្វារជ័យនៃអតីតក្រុងអង្គរធំ។ កិច្ចការងារនេះ ដើម្បីធានាសុវត្តិភាពអ្នកដំណើរដែលឆ្លងកាត់ទីនោះ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងជួយសម្រាលតួដើម បង្ការកុំឲ្យដួលរលំប៉ះពាល់ដល់បង្កាន់ដៃនាគ និងរចនាសម្ពន្ធខ្លោងទ្វារ។

ដើមឈើដែលបាន និងកំពុងកាត់ក្រីមែកមានចំនួន ២ដើមរួមមាន ស្រឡៅ១ដើម និងស្ពង់១ដើម។ ចំណែកឯដើមឈើកំពុងដកហូតមាន ឈើទាល១ ដើម ដែលស្ថានភាពដើមឈើនេះដុះទ្រេតខ្លាំងមកលើបង្កាន់ដៃនាគ ប្រព័ន្ធឬសចាក់ចូលក្នុងដីសើម ជ្រាយខ្លាំង ស្ថិតនៅជាបើមាត់កសិណខាងក្រៅកំពែង៕